ផ្កាស្បៃរឿង១លានដើម នឹងដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និង ភ្ញៀវទេសចរណ៍គ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ
ផ្កាស្បៃរឿង១លានដើម នឹងដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និង ភ្ញៀវទេសចរណ៍គ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយមានការចូលរួម ពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សសយក និងប្រជាពលរដ្ឋ ចំនួន ជាង ៥០០នាក់ នៅលើទំនប់ទន្លេស្ងួត ។
ការដ្ឋានដាំផ្កាស្បៃរឿងចំនួន១លានដើម គឺជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ បានរួមគ្នាផ្តួចផ្តើម និងបានរៀបចំរួចជាស្រេចហើយ នៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ផ្កាស្បៃរឿង១លានដើមនេះ គឺជាអំណោយដ៏ពិសិដ្ឋដែលឆ្លុះបញ្ចាំងពីនិមិត្តរូប នៃការបណ្តុះគំនិតស្រលាញ់ធម្មជាតិ បរិស្ថាន ការទាក់ទាញភ្ញៀវទេសចរណ៍ និង បង្ហាញពីការដឹងគុណគោរពប្រតិបត្តិ ទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទ ព្រះធាតុបាស្រី ដែលមានភាពស័ក្កសឹទិ្ធ និងជាទីសក្តារៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយ ជិតទាំងពួង៕