ប្រធានក្រុមការងារ៖«ក្រៅពីផ្កាស្បៃរឿងចំនួនមួយលានដើមនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះប្រជាពលរដ្ឋទូទាំង ស្រុកអូររាំងឪ នឹងទទួលបានអំណោយធំៗចំនួនបួន»
ត្បូងឃ្មុំ៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារ គណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំលើកឡើងថា «ក្រៅពីផ្កាស្បៃរឿងចំនួនមួយលានដើម នៅក្នុង ឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រជាពលរដ្ឋទូទាំង ស្រុក អូររាំងឪ នឹងទទួលបានអំណោយធំៗចំនួនបួន ដើម្បីទទួល អំណរទេវតាឆ្នាំថ្មី»។
ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះក្នុងពិធី ផ្សព្វផ្សាយ លទ្ធផលមហាសន្និបាតវិសាមញ្ញតំណាង
ទូទាំង ប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការ គណបក្សស្រុកអូររាំងឪ កាលពីព្រឹកថ្ងៃសៅរ៍ ទី ៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះ មូល ដ្ឋានឃុំទាំងប្រាំពីរ សមាជិក សមាជិកាទាំងអស់ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបានបញ្ជាក់ថា អំណោយធំៗទាំងបួននោះ គឺ ស្រប តាមវិស័យជាអាទិភាពទាំងបួនរបស់រាជរដ្ឋាភិបាល និងកម្មវិធី នយោបាយរបស់គណបក្ស គឺ១-មនុស្ស៖ក្រៅពីការផ្តល់រង្វាន់ និងថវិកាលើកទឹកចិត្តចំពោះសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ និង សិស្សនិទ្ទេស A ទូទាំងស្រុក ។ថ្នាក់ដឹកនាំ និង ក្រុមការងារនឹងជូនអំណោយរៀបចំ «សង្ក្រានឆ្នាំថ្មី »ទាំងបីវិទ្យាល័យនៅទូទាំងស្រុក ដោយក្នុងមួយវិទ្យាល័យទទួល បានថវិកាចំនួន ១០លានរៀល ។ ជាពិសេស វិទ្យាល័យ ហេង សំរិន ចក នឹងទទួលបាន អាគារសិក្សាមួយខ្នង ស្មើនឹង១២បន្ទប់ បន្ថែមទៀត។ ២-ផ្លូវ៖ ប្រកាសបើកយុទ្ធនាការ «ផ្លូវរលោង » ទូទាំង ស្រុកដើម្បីទទួលអំណរទេវតាឆ្នាំថ្មី។
ឯកឧត្តមបន្តថា ទី៣-ទឹក៖ ផ្តល់អណ្តូងទឹកស្អាតចំនួន ១២ អណ្តូង នៅទូទាំងស្រុក ក្នុងគោលបំណងឱ្យប្រជាជន មានទឹក ស្អាតហូបទូទាំងស្រុក មានសុខភាពល្អ និង មានអនាម័យបរិស្ថាន ។ទី៤-ភ្លើង៖ ផ្តល់បន្ថែមអំពូលសូឡាចំនួន ៥០អំពូលនៅលើ ទំនប់ទន្លេស្ងួតចំនួន ១ ២៥០ម៉ែត្រ និង ២០អំពូល នៅឃុំគងជ័យ បន្ថែមលើអំពូលសូឡា ចំនួន ជាង ១០០ដើមដែលបានដាក់ ពង្រាយតាមឃុំកន្លងមក។
ចំណែកទាក់ទងនឹងបច្ចេកវិទ្យា កន្លងមកបានផ្តល់ កុំព្យូទ័រចំនួន ប្រាំបីឈុត ជូនឃុំទាំងប្រាំពី និង សាលាស្រុក និង ទូរទស្សន៍ សម្ភារៈ សម្រាប់កិច្ចប្រជុំអនឡាញ ។ ជាពិសេស ជំរុញ លើក ទឹកចិត្ត និងគាំទ្រ ដល់ការរៀន និងបង្រៀន ដល់សិស្សានុសិស្ស លោកគ្រូ អំឡុងការរីករាលដាលនៅជំងឺកូវីដ ១៩ ផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ក្រុម ការងារ សមាជិក សមាជិកា ទាំងអស់ សូមបន្តអនុវត្តឱ្យ បាន ខ្ជាប់ខ្ជួន និងផ្សព្វផ្សាយ នូវ គោលនយោបាយបក្ស កម្មវិធីគណបក្ស ខ្លឹមសារគន្លឹះនៃលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុសាសន៍ របស់ថ្នាក់ដឹកនាំឱ្យបានទូលំទូលាយប្រកប ដោយ ប្រសិទិ្ធភាពខ្ពស់ និងបន្តកសាងអំពើល្អ ប្រកាន់សច្ចៈធម៌ គុណធម៌ កាយវិការ និងពាក្យសំដីទន់ភ្លន់ ដើម្បីរក្សាប្រៀបឈ្នះសម្រាប់ការ បោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ៕
ដោយ ៖ហេង សម្បត្តិ