លោកអភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវដល់អ្នកមានជំនឿជាក់ គោរពប្រតិបត្តិខាងវិស័យព្រះពុទ្ធសាសនានាំគ្នា បន្តលើកស្ទួយនិងថែរក្សាឲ្យស្ថិតស្ថេរគង់វង់យូរអង្វែងតរៀងទៅ
ខេត្តបន្ទាយមានជ័យ ៖ ក្នុងពិធីសម្ភោធឆ្លងសាលាធម្មសភានិងសមទ្ធិផលនានា ក្នុងវត្ត ភូមិអញ្ចាញ ឃុំឬស្សីក្រោកស្រុកមង្គលបូរីនៅខេត្តបន្ទាយមានជ័យនាពេលថ្មីៗ ឆ្នាំ២០២៣ លោក លី សារី អភិបាលរងខេត្ត បានបញ្ជាក់ពី វិស័យពុទ្ធចក្រនិង អាណចក្របានដើរទន្ទឹមគ្នា ក្នុងការអភិវឌ្ឍសង្គមជាតិ។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ មានវត្តអារាមចំនួន ២៥៤វត្ត និងព្រះសង្ឃ ៤ពាន់ ៣២១ អង្គ ហើយគណៈធម្មយុត្តិនិកាយ មាន ១១ វត្ត មានព្រះសង្ឃ១០៣អង្គ ។
លោក អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងទៀតថា អ្នកគោរពពុទ្ធសាសនា ឬពុទ្ធបរិស័ទសូមបន្តរួមគ្នាកសាងរាល់សមទ្ធិផលពុទ្ធសាសនាក្នុងវត្តអារាម ដ្បិតវត្តអារាមជាបណ្ណាល័យ រក្សារទុកប្រពៃណីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងអក្សរសាស្ត្រជាតិ។ជាទីកន្លែង អប់រំនូវសីលធម៌ ចរិយាធម៌ គុណធម៌ ។
លោក អភិបាលរងខេត្ត បន្តថា ទីអារាម បានរួមចំណែកបណ្ណុះបណ្ដាលធនធានមនុស្សប្រកបដោយចំណេះដឹងខាងផ្លូវលោក ផ្លូវធម៌ ហើយសាងកុសលធម៌ដែលជាអំពើល្អនាំមកនូវសេចក្ដីសុខទាំងជាតិនេះ ជាតិមុខ។ មួយវិញទៀត រួមគ្នា ឧបត្ថម្ភ គាំទ្រ ថែរក្សាវិស័យព្រះពុទ្ធសាសនាឲ្យរីកចម្រើន និងឋិតនៅតរៀងទៅ ទើបឆ្លើយតបនិងពុទ្ធឱវាទ ឬ បណ្ដាំ ព្រះពុទ្ធសម្ដែង ពី ពុទ្ធសាសនា សាបសូន្យ និងឋិតឋេ អាស្រ័យសាវ័គឫ ព្រះសង្ឃដែលជាអ្នកអនុវត្ត ធម៌វិន័យ រួមពុទ្ធបរិស័ទជាអ្នកឧបត្ថម្ភ លើកស្ទួយ ព្រះសង្ឃ ផងដែរ ៕
ដោយ គៀន ច័ន្ទហ៊ីន