មន្រ្តីក្រុមការងារគណបក្សជួបក្រុមការងារយុវជនគណបក្សឃុំពពេលដើម្បីលើកទឹកចិត្តនិងជំរុញការងារ
ត្បូងឃ្មុំ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំពពេល ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ បានរៀបចំពិធីសំណេះ សំណាល ជាមួយក្រុមការងារ យុវជន និង សមាជិកគណបក្សនៅទីស្នាក់ការគណបក្សឃុំ កាលពីព្រឹក ថ្ងៃទី៥ខែកុម្ភៈក្រោមអធិបតីភាព ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈ កម្មា ធិការ កណ្តាលនិងជាប្រធានក្រុមការងារចុះជួយឃុំពពេល ឯកឧត្តម គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារ ចុះ ជួយស្រុកពញាក្រែក ទទួលបន្ទុកលើការងារយុវជន។
ក្នុងឱកាសនេះឯកឧត្តម គឹម សន្តិភាព បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន មានមេឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព បន្តការខិតខំផ្តល់សេវា សាធារណ ជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ចំណែកឯកឧត្តម កែវ ពិសិដ្ឋ បានរំលេចឱ្យឃើញថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននា ពេលអនាគត គឺជាធនធាន យុវជន ប្រកបដោយគុណភាព មានសមត្ថភាពនិងសីលធម៌ខ្ពស់។គណបក្ស ប្រជាជនកម្ពុជា ជាគណបក្សដែលមានធនធានមនុស្ស ជាបញ្ញវន្ត យ៉ាង ច្រើន នៅក្នុងការអភិវឌ្ឍប្រទេសជាតិបន្តទៀត។
ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំពពេល បានផ្តាំផ្ញើដល់ យុវជន បន្ត ខិត ខំ ក្រេបជញ្ជក់ចំណេះវិជ្ជាដើម្បីក្លាយជា ធនធាន មនុស្សរបស់ប្រទេសជាតិ។ ឯកឧត្តមបញ្ជាក់ថាជារៀងឆ្នាំឯកឧត្តម បានផ្តល់អាហារូបករណ៍ដល់យុវជន នៅក្នុងឃុំដើម្បីសិក្សារៀនសូត្រ យកចំណេះដឹងមកចូលរួមកសាង អភិវឌ្ឍន៍ មូលដ្ឋានឃុំរបស់ខ្លួនវិញ។
ឯកឧត្តម កែវ ពិសិដ្ឋ បានដាក់ចេញកម្មវិធីផ្តល់ថវិកានិងគ្រឿង ឧបភោគ បរិភោគជូនសមាជិកបក្សមានសមាជិកដែលទទួលមរណភាព និង ឧបត្ថម្ភ ដល់សកម្មភាពការងាររបស់ យុវជននៅមូលដ្ឋាន ដូចជាការសម្អាតបរិស្ថាន និង លេងកីឡា ជាដើម។
នៅក្នុងឱកាសនោះ ឯកឧត្តម គឹម សន្តិភាព បានពាំនាំអំណោយរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជូនគណៈកម្មាធិការ គណបក្សឃុំ មាន សម្ភារៈ គ្រឿងបរិភោគឧបភោគ ព្រមទាំងថវិកាសម្រាប់ទុកចែកជូន ពល រដ្ឋក្រីក្រនៅក្នុងឃុំ ចំនួន៤០ គ្រួសារហើយអំណោយនេះនឹងមានបន្ត បន្ទាប់ មកទៀត។ ផ្តល់កុំព្យូទ័រយួរដៃមួយគ្រឿងនិង ថវិកាមួយលានរៀលក្នុងមួយខែ ជូនក្រុមការងារយុវជន៕
ដោយ ៖ហេង សម្បត្តិ