សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹងរៀបចំ ពិធី ដេញ ថ្លៃសម្បុកត្រចៀកកាំ
ភ្នំពេញ៖សមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា នឹង រៀបចំពិធីដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំនាចុងខែកុម្ភៈ ឆ្នាំ២០២៣ខាង មុខ ក្នុងគោលបំណងជួយម្ចាស់ផ្ទះអភិរក្សសត្វត្រចៀកកាំក្នុងការលក់ សម្បុកត្រចៀកកាំ ស្វែងរកដៃគូឬអ្នកប្រមូលទិញ និងជួយសម្រួល ដល់ ម្ចាស់អាជីវកម្មកែច្នៃ សម្បុកត្រចៀកកាំ។
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមអ្នកផលិត និងនាំចេញផលិត ផល ត្រចៀកកាំកម្ពុជា បានឱ្យដឹងថា ការដេញថ្លៃសម្បុកត្រចៀកកាំ នឹង ធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ។កម្មវិធីនេះ នឹងប្រមូលផ្តុំអ្នកប្រកបរបរអភិរក្ស សត្វត្រចៀកកាំ ម្ចាស់ អាជីវកម្មកែច្នៃ និងអ្នកប្រមូលទិញសម្បុកត្រចៀក កាំទាំងអស់នៅកម្ពុជា ដែលនឹងត្រូវរៀបចំឡើងនៅអគារសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។ ការរៀបចំនេះគឺ ដើម្បីជួយស្វែងរកដៃគូ ឬអ្នកប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃ សម្បុកត្រចៀកកាំ ក៏ដូចជា អ្នកប្រមូលទិញសម្បុកត្រចៀកកាំ ដើម្បីទទួលបានការផ្គត់ផ្គង់នូវសម្បុក ត្រចៀកកាំ ប្រកបដោយ គុណភាព បរិមាណសមស្រប ការផ្គត់ផ្គង់មាន ភាពទៀងទាត់ ស្ថេរភាពថ្លៃសម្បុក កាត់បន្ថយការ លក់បង្ខូចថ្លៃ ការ កំណត់ទីផ្សារទិញ-លក់ច្បាស់លាស់ និងផ្តល់ឱកាសអាជីវកម្ម ផ្សេងៗ ទៀតដល់អ្នកចូលរួម។
លោកស្រី វ៉ា សូជិន ប្រធានសមាគមអ្នកផលិត និងនាំចេញផលិតផល ត្រចៀកកាំកម្ពុជាបានប្រាប់ថា សមាគមអ្នកផលិត និងនាំចេញផលិតផល ត្រចៀកកាំកម្ពុជា នឹងរៀបចំពិធីដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំ នា ថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខ នៅអគារសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។ លោកស្រីនិយាថា ការដាក់ឱ្យដេញថ្លៃនេះ ក្នុងគោលបំណង ជួយដល់ម្ចាស់ ផ្ទះ អភិរក្សសត្វត្រចៀកកាំ មានឱកាសស្វែងរកដៃគូប្រមូលទិញ និងជួយ សម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ និងអ្នកប្រមូលទិញ សម្បុក ត្រចៀកកាំ ដើម្បីទទួលបានការផ្គត់ផ្គង់នូវសម្បុកត្រចៀកកាំប្រកប ដោយ គុណភាព បរិមាណសមស្រប ការផ្គត់ផ្គង់មានភាពទៀងទាត់ និង ការកំណត់ទីផ្សារទិញ-លក់ច្បាស់លាស់ជាដើម។
លោកស្រី វ៉ា សូជិន បានឱ្យដឹងបន្ថែមថា គោលបំណងសម្រាប់ការ ដេញថ្លៃសម្បុកត្រចៀកកាំនេះ គឺដើម្បីបង្កើតភាពងាយស្រួលដល់អ្នក អភិរក្សសម្បុកត្រចៀកកាំ និងម្ចាស់អាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ មានឱកាសបង្កើតទំនាក់ទំនងជាមួយគ្នា ក្នុងការស្វែករកទីផ្សារទិញ-លក់ កាន់តែមានភាពងាយស្រួល ក៏ដូចជាផ្តល់ឱកាសអាជីវកម្មផ្សេងៗទៀត ដល់អ្នកចូលរួមផងដែរ។
លោកស្រីបានបញ្ជាក់ដូច្នេះថា ៖ «ការៀបចំដាក់ឱ្យដេញថ្លៃនេះទៀតសោត ក៏ជាការចាប់ផ្តើមមួយរបស់កម្ពុជាក្នុងការបង្កើតឱកាស ក្នុងការបង្កើន ផលិតផលត្រចៀកកាំកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក ផងដែរ។ ខ្ញុំសង្ឃឹមថា ការដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំនេះ នឹងមាន ការចូលរួមច្រើន ពីអ្នកប្រកបរបរអភិរក្សសត្វត្រចៀកកាំ ម្ចាស់អាជីវកម្មកែច្នៃ និងអ្នកប្រមូលទិញសម្បុកត្រចៀកកាំ ក៏ដូចជាអ្នកចង់ស្វែងយល់បន្ថែម ពីអាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ ទៅតាមការរំពឹងទុកផងដែរ»។
បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្ននេះកម្ពុជាមានអ្នកចិញ្ចឹមត្រចៀក កាំប្រមាណបីពាន់ផ្ទះនៅទូទាំងប្រទេស ដោយបាននាំចេញផលិតផល សម្បុកត្រចៀកកាំប្រមាណជាង១០០តោនក្នុងមួយឆ្នាំៗ។
លោក ទ្រី និមល អ្នកឯកទេសផ្ទះត្រចៀកកាំមកពីម៉ាឡេស៊ីនិង ជាស្ថាបនិក ក្រុមហ៊ុន Swiftlet Cultivation.,Co Ltd បានប្រាប់ឱ្យដឹងថា ដោយ សារតែ កំណើនអ្នកចិញ្ចឹម និងកែច្នៃសម្បុកត្រចៀក កើនឡើងច្រើនផង ជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវចាប់ផ្តើមគិតគូរដល់ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅក្រៅប្រទេស ជាពិសេសកាន់ប្រទេសចិននេះ។
លោកបានបញ្ជាក់ថា ៖ «ពិធីដេញថ្លៃនេះ គឺជាដំណឹងដ៏បំផុតសម្រាប់អ្នក ចិញ្ចឹមសត្វត្រចៀកកាំនៅកម្ពុជា។យើងរំពឹងថា ការដាក់ឱ្យដេញថ្លៃនាពេល ខាងមុខនេះ នឹងអាចជួយដល់ម្ចាស់ផ្ទះអភិរក្សសត្វត្រចៀកកាំ មានឱកាស ស្វែង រកដៃគូប្រមូលទិញ និងពង្រីកទីផ្សាររបស់ខ្លួនថែមទៀតបាន»។
ក្រសួងកសិកម្មកាលពីខែកក្កដា ឆ្នាំ២០២២ បានរៀចចំក្រុមការងារ បច្ចេកទេស សម្រាប់ចចារបើកទីផ្សារនាំចេញផលិតផលសម្បុកត្រចៀកកាំ ទៅកាន់ប្រទេសចិន ក្រោយក្រសួងពិនិត្យឃើញថា កំណើនអ្នកចិញ្ចឹមសត្វ ត្រចៀកកាំកើនឡើង និងជាផលិតផលដែលមានតម្លៃល្អនៅលើទីផ្សារ។ក្រុមការងារនេះ មានភារកិច្ច រៀបចំឯកសារបច្ចេកទេសសម្រាប់ចរចាបើក ទីផ្សារនាំ ចេញផលិតផលសម្បុកត្រចៀកកាំពី កម្ពុជាទៅកាន់ សាធារណរដ្ឋ ប្រជាមានិតចិន ដោយសហការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅ ប្រទេស ដែលមានបទពិសោធន៍។
ក្រុមការងារនេះ ត្រូវធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយនៃសាធារណ រដ្ឋ ប្រជាមានិតចិន ដើម្បីចុះពិធីសារស្តីពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលសម្បុកត្រចៀកកាំពី ទៅកាន់ទៅចិន និង ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធី បែបបទការចុះបញ្ជី ព្រមទាំង លក្ខខណ្ឌតម្រូវនានាដល់ក្រុមហ៊ុន និងសាធារណជនដែលមានបំណងចង់ នាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិនផងដែរ។
ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីខែតុលាឆ្នាំ២០២២ កន្លង ទៅ បានអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគម មជ្ឈមណ្ឌលពាណិជកម្មឯកជនកម្ពុជាប្រចាំទីក្រុងសៀមិន ប្រទេសចិន សម្រាប់ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិន ដែលជាជំហានបើកផ្លូវមួយក្នុងការនាំចេញផលិតផលត្រចៀកកាំពីកម្ពុជា ទៅទីផ្សារប្រទេសចិន ដែលនឹងជួយឱ្យអ្នកចិញ្ចឹមត្រចៀកកាំក្នុង ស្រុកកាន់ តែមានលទ្ធភាពពង្រីកខ្លួនកាន់តែច្រើនថែមទៀត៕
ដោយ៖វណ្ណ សុជាតា