ថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំង នៃរដ្ឋបាលក្រុងស្រុកជាប់ ព្រុំដែន កម្ពុជា ថៃ បានធ្វើការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនក្នុងនោះមានករណីគ្រឿងញៀនជាដើម
(បន្ទាយមានជ័យ-ស្រះកែវ) ៖ រដ្ឋបាលស្រុក អារ័ញ ខេត្តស្រះកែវប្រទសថៃ និងរដ្ឋបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានជួបប្រជុំគ្នាដើម្បីពង្រឹង មិត្តភាព សម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការណ៍រវាងភាគីទាំងពីរ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលក្រុង បានបញ្ជាក់ថា សម្ព័ន្ធភាព រវាងេដ្ឋបាលក្រុងប៉ោយប៉ែតនិងស្រុកអារ័ញមានតាំពីដើមរៀងមក ដោយ បានធ្វើការ ទប់ស្កាត់ និងបង្ក្រាប អំពើជួញដូរ កម្លាំងពលកម្ម ការចាប់ជំរិត មនុស្សឃាត ពិសេសករណី ជួញដូរគ្រឿងញៀន ពោលគឺបទល្មើសឆ្លងដែន អាជ្ញារធរ កម្លាំងសមត្ថកិច្ចយើងទាំពីរសហប្រតិបត្តិការរួមគ្នា ក្នុងការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសដែលកើតឡើងនោះ ។
លោកប្រធានគណបញ្ជាការ ឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀត ពីភាគីទាំពីរ បានឯកភាពគ្នាទៅលើបញ្ហាដឹកអ្នកជម្ងឺទៅមន្ទីរពេទ្យ ជួយសម្របសម្រួលដល់ពលករឲ្យបានធ្វើការស្របច្បាប់ ។ សរុបមកសម្ព័នភាពរវាងក្រុង ស្រុក ឬខេត្ត ក៏ដូជាប្រទេសយើងទាំងពីរសំដៅឲ្យតំបន់ព្រំដែន ពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ៕
ដោយ គៀន ច័ន្ទហ៊ីន