រដ្ឋបាលខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោតផ្សងសំណាងយករង្វាន់ម៉ូតូ កង់ និងឆ្នាំងដាំបាយ ជូនដល់ពលរដ្ឋគ្រួសារតាក់ស៊ី ម៉ូតូកង់បី ម៉ូតូឌុប អាជីវករ ក្រុមជាង និងបុគ្គលិកសម្រើសេវាកម្មទេសចរណ៍ទូទាំងខេត្ត
កំពត ៖ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីសំណេះសំណាល និងចាប់ឆ្នោតផ្សងសំណាងយករង្វាន់ម៉ូតូ ១៦គ្រឿង កង់ ២៦គ្រឿង និងឆ្នាំងដាំបាយ ២៤ឆ្នាំង ជូនដល់ពលរដ្ឋគ្រួសារតាក់ស៊ី ម៉ូតូកង់បី ម៉ូតូឌុប អាជីវករ ក្រុមជាង និងបុគ្គលិកសម្រើសេវាកម្មទេសចរណ៍ទូទាំងខេត្ត ។
កាលពីថ្ងែទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋខេត្តកំពតប្រកបរបររត់តាក់ស៊ី ម៉ូតូកង់បី ម៉ូតូឌុប អាជីវករ ជាងគ្រប់ប្រភេទ និងបុគ្គលិក រង្គសាល ភោជនីយដ្ឋាន អាហារដ្ឋាន សរុបជាងបួនពាន់នាក់ បានមកទទួលស្វាគមន៍ និងចូលរួមចាប់ឆ្នោតផ្សងសំណាងយករង្វាន់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីធ្វើឡើងនៅពហុកីឡដ្ឋាន ។
ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានប្រាប់ឲ្យដឹងថា កម្មវិធីសំណេះសំណាល់ និងចាប់ឆ្នោតផ្សងសំណាងយករង្វាន់នេះ ធ្វើឡើងក្រោមការណែនាំរបស់សម្តេចតេជោ ដើម្បីផ្សាភ្ជាប់ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ។ ដូច្នេះឯកឧត្តមស្នើដល់ពលរដ្ឋត្រូវចេះដឹងគុណដល់សម្តេចតេជោ ។
ក្នុងកម្មវិធីសំណេះសំណាលនេះ ក៏មានការចូលរួម ពីសំណាក់ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងមន្ត្រីថ្នាក់ដឹកនាំជុំវិញខេត្តផងដែរ ៕
Sila Sarin