ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ យានយន្ត ៣៨៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ម្សិលមិញ
ភ្នំពេញ៖ យានយន្តសរុបចំនួន ៣៨៣គ្រឿង ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ ក្នុងនោះមានម៉ូតូ ៣២៥គ្រឿង និងរថយន្ត ៥៨គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ដល់បណ្តាញព័ត៌មានឱ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន រូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ មិ្សលមិញ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១០,៧២៧គ្រឿង ក្នុងនោះ មានម៉ូតូ ៨,៩០៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,៨២២គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ រួមមាន៖ មួក, ល្មើសសញ្ញា, ស្រវឹង, ទូរស័ព្ទ, និងស្លាកលេខជាដើម។ ដោយឡែក រថយន្តវិញ រួមមាន៖ ខ្សែក្រវាត់, អត់បណ្ណបើកបរ, អាជីវកម្ម, លើសចំណុះ, ឆៀក, អត់ស្លាកលេខ, និងល្មើសសញ្ញាជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេស កោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ៖ ឆៃហួត និងប៊ុនធី