ICRC និង CWBF ចុះអនុស្សារណៈ លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បី គាំទ្រក្រុ ម បាល់ បោះរទេះ ជនពិ ការកម្ពុជាសម្រាប់ឆ្នាំ ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ: គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF) បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាល ពី ថ្ងៃទី ៩ ខែកុម្ភៈ សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បី គាំទ្រក្រុ ម បាល់ បោះរទេះជនពិការកម្ពុជាសម្រាប់ឆ្នាំ ២០២៣។

យោងតាម សេចក្តី ប្រកាសព័ត៌មាន របស់ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)បាន ឱ្យដឹងថា កិច្ច ព្រមព្រៀងនេះ ត្រូវ បាន ភាគី ទាំងពីរ បាន ប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការបំពេញកា តព្វកិច្ច និងមុខងាររបស់ខ្លួន ក្នុងការគាំទ្រកីឡាបាល់បោះរទេះជនពិការនៅកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក Marc Zlot ប្រធានគ្រប់គ្រងកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទារបស់ ICRC និងឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ នាយកគ្រប់គ្រង់នៃសហព័ន្ធកីឡាបាល់បោះរទេះជនពិ ការ និងមានការ ចូលរួមពីសំណាក់លោក ស៊ឺ ម៉ុយ អគ្គលេខាធិការ CWBF និងលោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Prince Holding Group ដែលជាដៃគូរបស់ CWBFផងដែរ នាការិយាល័យ ICRC ក្នុងរាជធានីភ្នំពេញ ។

នាឱកាសនោះដែរ លោក Marc Zlot បានសម្តែងនូវសេចក្តីរីករាយដោយ លោក បា នថ្លែង ឡើង ថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ទន្ទឹងរង់ចាំក្នុងការស្វែងយល់រួមគ្នាជាមួយនឹង សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដើម្បីបង្កើនសមាហរណកម្មសង្គមរបស់ជនពិការតាមរយៈកីឡាបាល់បោះរទេះរុញ។
លោកបាន បញ្ជាក់ថា ៖ «ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាមូលដ្ឋានគ្រឹះដើម្បីបង្កើតក្រុមបាល់បោះរទេះជនពិការនៅកម្ពុជា និងលើកកម្ពស់ការរួមបញ្ចូលក្នុងសង្គម»។
ជាមួយគ្នានោះដែរ ឯកឧត្តម លី ធុជ បាន ថ្លែង អំណរគុណ ចំពោះ ICRC សម្រាប់ការគាំទ្រដ៏សប្បុរសដល់ក្រុមបាល់បោះរទេះជនពិការកម្ពុជា ទាំងកម្លាំង កាយ និងចិត្ត ចាប់តាំងពីឆ្នាំ ២០១២ មក។
លោក បានបញ្ជាក់ថា ៖ «ការឧបត្ថម្ភគាំទ្រនេះ បានជំរុញទឹកចិត្តក្រុមបាល់បោះរទេះជនពិការទទួលបានជោគជ័យ និងឈ្នះពានរង្វាន់ជាបន្តបន្ទាប់សម្រាប់កម្ពុជា។ ខ្ញុំ មាន ភាព ជឿជាក់ ថា ក្រុមបាល់បោះរទេះជនពិការកម្ពុជា ទាំងបុរស និងស្ត្រី នឹងអាចដណ្តើមបានមេដាយមាស សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភា ឆ្នាំ២០២៣»។
សូមបញ្ជាក់ផងដែរថា ក្រុមបាល់បោះរទេះជនពិការកម្ពុជា ត្រូវបានបង្កើតឡើងដោយ ICRC ក្នុងឆ្នាំ២០១២ ដើម្បីផ្តល់ឱកា សបណ្តុះបណ្តាល និងអភិវឌ្ឍន៍ដល់អត្តពលិកមា នពិការភាព។ ក្រោយមក CWBF ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រ សួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០២០។
ICRC បានបន្តគាំទ្រ CWBF តាមរយៈកម្មវិធី Social Inclusion ដែលជាផ្នែកមួយនៃកម្មវិធីស្តារនីតិសម្បទា (PRP) របស់ខ្លួន។ កម្មវិធីរួមបញ្ចូលសង្គមត្រូវបានរៀបចំឡើងដើម្បីធានាថាជនពិការទទួលបានការអប់រំ ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកីឡា និងសកម្មភាពវប្បធម៌។
នៅក្នុងព្រឹត្តិការណ៍ ASEAN Para Games លើកទី ១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ក្រុមកីឡាបាល់បោះរទេះជនពិការនារី 3×3 របស់កម្ពុជាបានស៊ុតបញ្ចូលទីយ៉ាងចាស់ដៃលេី ក្រុម កីឡា ករ ថៃ និងទទួលបានមេដាយមាសជាលើកដំបូងរបស់កម្ពុជានៅក្នុងការប្រកួតនេះ៕

ដោយ:នាង សុគន្ធា

ads banner