កុមារស៊ីរីម្នាក់ត្រូវបានយកចេញទាំងនៅរស់ ក្រោយរញ្ជួយដី ២ថ្ងៃ

ដាម៉ាស៖ កុមារស៊ីរីម្នាក់ត្រូវបានយកចេញទាំងនៅរស់រានមានជីវិត ពីគំនរបាក់បែក ក្រោយពេលកើតមានរញ្ជួយដី រយៈពេលពីរថ្ងៃ។

កុមារម្នាក់ត្រូវបានទាញចេញពីក្រោមគំនរអគារបាក់រលំ ក្នុងប្រទេសស៊ីរី កាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈ ពោលគឺនៅរយៈពេលពីរថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៦០០០ នាក់ នៅក្នុងប្រទេសទួកគី និងស៊ីរី។

វីដេអូ របស់ អង្គការការពារជនស៊ីវិលស្ម័គ្រចិត្តស៊ីរី បានបង្ហាញឱ្យឃើញក្រុមអ្នកជួយសង្គ្រោះ នៅទីក្រុងអាឡិបប៉ូ កាន់ដៃក្មេងប្រុសដែលត្រូវបានកប់ នៅក្រោមគំនរបាក់បែកនៃអគារ មុនពេលទាញយកគាត់ដោយជោគជ័យ។

កុមារអាចត្រូវបានគេឮសួររកឪពុកម្តាយរបស់គាត់ ហើយស្រែកយំ ខណៈដែលអ្នកជួយសង្គ្រោះបានប្រាប់គាត់ថា គ្រួសាររបស់គាត់នៅតែត្រូវបានកប់នៅក្រោមគំនរបាក់បែកនៃអគារប្រាំជាន់។

យ៉ាងណាក៏ដោយ អង្គការការពារជនស៊ីវិលស្ម័គ្រចិត្តស៊ីរី White Helmets ប្រកាសតាមរយៈបណ្តាញសង្គម ធ្វីតធឺ ដោយបានកំណត់អត្តសញ្ញាណក្មេងប្រុសនោះថា “Moaz” ហើយបាននិយាយថា គ្រួសាររបស់គាត់បានស្លាប់ហើយ។

ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសស៊ីរី បានកើនឡើងដល់យ៉ាងហោចណាស់ ជិត៣ពាន់នាក់ហើយ ខណៈដែលចំនួនអ្នកស្លាប់នៅប្រទេសតួកគី បានកើនឡើងដល់ ៩០៥៧ នាក់ហើយ គិតត្រឹមថ្ងៃពុធ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner