ក្រសួងអប់រំណែនាំសិស្សនូវអត្ថន័យទិវា១៤កុម្ភៈ (Video Inside)

ក្រសួងអប់រំ បានណែនាំគ្រឹះស្ថានសិក្សាទូទាំងប្រទេសត្រូវផ្សព្វផ្សាយពន្យល់សិស្សសាលា គ្រប់ៗរូប មិនត្រូវយល់ច្រឡំលើអត្ថន័យនេះទិវាក្តីស្រឡាញ់ Valentine’s Day ។ ទិវាក្តីស្រឡាញ់ Valentine’s Day ត្រូវបានយុវជនមួយចំនួនកន្លងមក បានយល់ច្រឡំថាជាទិវាបុណ្យសង្សារ ដែលកត្តានោះបានធ្វើឱ្យយុវជនខ្លះបានភ្លើតភ្លើនវង្វេងប្រព្រឹត្តខុសនឹងសីលធម៌ពិតប្រាកដរបស់វា។

ទិវា Valentine’s Day ថ្ងៃទី១៤កុម្ភៈដែលនឹងមកដល់ថ្ងៃស្អែកនេះ មិនមែនជា បុណ្យនៃប្រពៃណីជាតិខ្មែរនោះទេ។ អត្ថន័យពិត ប្រាកដរបស់វា គឺការបង្ហាញក្តីស្រឡាញ់រវាង ចំណងទំនាក់ទំនងក្នុងគ្រួសារឳពុកនិងម្តាយនិង កូនចៅ, ក្តីស្រឡាញ់របស់សាច់ញាតិនិង ក្រុមគ្រួសារនិងភាពស្មោះត្រង់រវាងមិត្តនិងមិត្តដោយ មិនប្រទុស្តរាយដាក់គ្នា ប៉ុន្តែត្រូវបាន មនុស្សមួយចំនួនបានបកស្រាយខុសពីន័យពិតរបស់ទិវានេះ។

Valentine’s Day ដែលគេស្គាល់ថាជាទិវាក្តីស្រឡាញ់ នឹងមកដល់នៅថ្ងៃស្អែកទី១៤នេះហើយ ខណៈក្រសួងអប់រំបានបានចាត់វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ក្រសួងអប់រំ យុវជន និងកីឡាបានចេញនូវការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈចំនួន ៤ចំណុចពាក់ព័ន្ធនឹងការអប់រំសិស្ស ដើម្បីបញ្ចៀសការយល់ច្រឡំនូវអត្ថន័យពិតប្រាកដរបស់វា។

ads banner