អតីតប្រធានាធិបតី កៀហ្ស៊ីស៊ីស្ថាន ត្រូវបានដោះលែង សារើសំណុំរឿងឡើងវិញ

ប៊ីសកេក៖ អតីតប្រធានាធិបតីនៃប្រទេស កៀហ្ស៊ីស៊ីស្ថាន ត្រូវបានដោះលែងពីពន្ធនាគារ ខណៈដែលសំណុំរឿងត្រូវពិនិត្យឡើងវិញ។ អតីតប្រធានាធិបតីនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក អាល់មេស្បឺក អាតាមបាយ៉េវ ( Almazbek Atambayev) ត្រូវបានដោះលែងពីពន្ធនាគារ ដើម្បីទទួលការព្យាបាលជំងឺ នៅបរទេស កាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ខណៈដែលករណីរបស់លោក ត្រូវបានបញ្ជូន ទៅពិនិត្យឡើងវិញ។

ថ្លែងនៅខាងក្រៅពន្ធនាគារ លោកបានប្រាប់អ្នកសារព័ត៌មានថា “សំណុំរឿងព្រហ្មទណ្ឌទាំងអស់ប្រឆាំងនឹងខ្ញុំត្រូវបានបង្កើតឡើង ដេរភ្ជាប់ដោយខ្សែនីលុង ពណ៌ស។ ពេលវេលានឹងបង្ហាញឱ្យឃើញ។ ខ្ញុំសង្ឃឹមថា រលកនៃយុត្តិធម៌ទើបតែចាប់ផ្តើម”។

លោក អាតាមបាយ៉េវ បាននិយាយជាភាសារុស្សី ដោយបន្ថែមជាភាសាអង់គ្លេសថា “ខ្ញុំត្រូវធ្វើដំណើរជាបន្ទាន់ដើម្បីព្យាបាល ប៉ុន្តែខ្ញុំនឹងត្រលប់មកវិញ ដូចរាល់ដង” ហើយបាននិយាយជាភាសារុស្សី ដោយបន្ថែមជាភាសាអង់គ្លេសថា “ខ្ញុំនឹងត្រលប់មកវិញ!”។

លោក អាតាមបាយ៉េវ (Atambayev) ដែលបានបម្រើការជាប្រធានាធិបតី ចន្លោះឆ្នាំ ២០២១ និង ២០១៧ ត្រូវបានកាត់ទោសឱ្យជាប់គុក ១១ ឆ្នាំក្នុងឆ្នាំ ២០២០ ក្នុងករណីដែលលោកបានពិពណ៌នាថា មានហេតុផលនយោបាយ។

នៅក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃអង្គារ តុលាការកំពូលរបស់ប្រទេសស្ថិតក្នុងតំបន់អាស៊ីកណ្តាលមួយនេះ បានលុបចោលការកាត់ទោសនេះ ហើយបានបញ្ជូនសំណុំរឿងរបស់លោកសម្រាប់ការពិនិត្យឡើងវិញ ដោយលើកឡើងពីតម្រុយព័ត៌មាន ដែលបានរកឃើញថ្មីៗ។

នៅថ្ងៃដដែលនោះ លោក អាតាមបាយ៉េវ (Atambayev) ត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសដើម្បីព្យាបាលរោគ នេះបើតាមប្រភពជិតស្និទ្ធនឹងរូបលោក បានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។ ប៉ុន្តែមិនបាននិយាយថា លោកគ្រោងទៅទីណា ឬត្រូវការព្យាបាលបែបណានោះទេ។

លោក អាតាមបាយ៉េវ អាយុ ៦៦ ឆ្នាំត្រូវបានចាប់ខ្លួននៅឆ្នាំ ២០១៩ បន្ទាប់ពីគាត់បានធ្លាក់ចេញពីតំណែង ជាមួយនឹងអ្នកស្នងតំណែងរបស់លោកថ្មី គឺ លោក ស រ៉ន់បៃ ជីនបេកូវ (Sooronbai Jeenbekov) ហើយក៏ចុះចេញពីតំណែង នៅឆ្នាំបន្ទាប់ ចំពេលមានកុបកម្ម៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner