អ្នកពាក់ព័ន្ធចនួន ៥៨នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៤ ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៥៨នាក់ ( ស្រី ៥នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀន ចំនួន ២៤ករណី នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃ ទី១៤ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ៥៨នាក់នេះ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ( ស្រី ៣ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៨ ករណី ឃាត់ ២០នាក់, ដាំ ដុះ ១ ករណី ឃាត់ ១ នាក់ , បើកបរ ក្រោម ឥទ្ធិពល ១ ករណី ឃាត់ ១នាក់ , ប្រើប្រាស់ ៩ករណី ឃាត់ ២៧នាក់ ( ស្រី ២ នាក់ ) , រួមទាំងសម្ភារមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅប្រាំបួនខេត្ត ក្នុងនោះ រួមមាន៖ រាជធានី ភ្នំពេញ, បាត់ដំបង, កណ្តាល, កំពង់ចាម, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, រតនគិរី, កំពត, ក្នុងនោះ មាន ១០អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ៩អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner