ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តផ្តល់ដំបូន្មានអោយអ្នកធ្វើការ សម្រេចចិត្តលើផែនការអនាគត។ ជាទូទៅ កិច្ចការងាររបស់លោកអ្នកនឹងទទួលបានជោគ ជ័យ ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះផលរំខានមានច្រើន​នៅក្នុងពេលនេះ។ សូម រៀនកំណត់គោលដៅអោយបានជាក់លាក់ និងត្រូវសម្រេចអោយបានការអនុវត្តបែប ប្រព័ន្ធ។ ក្នុងរយៈពេលពេញមួយថ្ងៃនេះ សូមព្យាយាមរក្សាខ្លួនអោយស្ថិតក្នុងរបៀបដែល អាចគ្រប់គ្រងបាន។ ផ្ទុយពីវិញ សូមពិនិត្យកែលម្អអាកប្បកិរិយាក្រអឺតក្រទមរបស់អ្នក ធ្វើ យ៉ាងណាកុំអោយមានមហិច្ចតាធំពេក។ ឆ្លៀតពេលធ្វើទំនាក់ទំនងជាមួយនឹងមនុស្សជាទី ស្រលាញ់របស់ខ្លួន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកធ្វើសកម្មភាពអោយបានសកម្ម។ វា ដល់ពេលដែលអ្នកត្រូវបង្ហាញខ្លួនអោយបានច្រើននៅកន្លែងធ្វើការ។ កុំខ្លាចក្នុងការធ្វើ ពិសោធន៍ ឬផ្តល់គំនិតទៅលើករណីដែលអ្នកនឹងធ្វើ ធ្វើរបៀបនេះមនុស្សនៅក្នុងក្រុមការ ងារនឹងគាំទ្រអ្នក។ ក្រៅពីនេះ សូមលោកអ្នកយកចិត្តទុកដាក់នឹងការងារ ព្រមទាំងធ្វើយ៉ាង ណាកុំអោយមានការភ័ន្តច្រលំរវាងមនុស្សរួមក្រុម ឬដៃគូជំនួញរបស់អ្នក។ បើអាចជាមាន ហេតុផលសមរម្យ វានឹងមិនខាតបង់នោះទេ ដែលអ្នកនឹងធ្វើតាមបំណងរបស់ពួកគេ។ ចំពោះ បញ្ហាខ្លះដែលនឹងអាចកើតឡើង នឹងមិនធ្វើអោយលោកអ្នកមានការលំបាកនោះទេ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រណែនាំលោកអ្នកមិនអោយខ្ជិល ហើយក៏មិនត្រូវពន្យាពេលរឿងសំខាន់ទុករហូតទៅដល់ថ្ងៃក្រោយនោះទេ។ ព្យាយាមមិនឲ្យ ខកខានឳកាសពិសេស ដើម្បីដោះស្រាយបញ្ហា។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលវេលាដែល មានអំណោយផលល្អបំផុតសម្រាប់ការដោះស្រាយបញ្ហារឹងស្ទះចាស់ថ្មី។ លោកអ្នកក៏អាច ធ្វើការបោះទុន ឬបង្កើតសមិទ្ធផលថ្មីទៅតាមបំណងប្រាថ្នាបាន។ ស្របពេលនេះដែរ មិនត្រូវ មានចិត្តស្រាលពេកនោះទេ រក្សាចិត្តក្នុងការទទួលយកពត៌មាន ធ្វើការវិភាគវិនិច្ច័យអោយ បានច្រើនដងមុនធ្វើការសម្រេច។ ក្រៅពីនេះ អ្នករំពឹងថានឹងទទួលបានរង្វាន់ផងដែរ។

ឆ្នាំថោះ                            

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យគ្រប់ វិស័យ ហើយវានឹងធ្វើអោយលោកអ្នកមានយសសក្តិល្អប្រសើរផងដែរ។ ក្នុងថ្ងៃនេះលោក អ្នកនឹងអាចធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដែលសំខាន់ និងជោគជ័យ ហេតុនេះមិនត្រូវ មានការព្រួយបារម្ភអ្វីនោះទេ។ ចូរធ្វើកិច្ចការទៅតាមបំណងប្រាថ្នាចុះ។ លើសពីនេះ ថ្ងៃនេះ ជាពេលដែលប្រសើរបំផុតសម្រាប់បង្កើតមិត្តជាមួយមនុស្សថ្នាក់លើ ពាក្យសំដី និងអាកប្ប កិរិយារបស់អ្នកអាចទាក់ទាញចិត្តមនុស្សអោយសហការនឹងអ្នកបានល្អ ហេតុនេះធ្វើយ៉ាង ណាកុំអោយឳកាសដែលប្រសើរនេះកន្លងផុត។  ក្រៅពីនេះ អ្នកអាចនឹងមានភាពអស់ កម្លាំងច្រើន ហេតុនេះចូររកពេលសម្រាកអោយបានគ្រប់គ្រាន់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះនឹងផ្តល់អំណោយផលសម្រាប់ រាល់កិច្ចការងារទាំងឡាយ ហេតុនេះសូមកុំមានការខកខានឳកាសផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យ កាន់តែប្រសើរឡើង។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារ ឬធ្វើរឿងថ្មី វាដល់ពេល ដែលត្រូវធ្វើសកម្មភាពហើយ។ ហោរាសាស្រ្តផ្តល់ដំបូន្មានដល់ការអត់ធ្មត់ នោះអ្នកនឹង ទទួលបានពត៌មានចាំបាច់ បើមិនយឺតពេកនោះទេ គឺនៅរវាងពេលល្ងាចនេះ។ សូមកុំមាន ការព្រួយបារម្ភបើទោះបីជាបំណងប្រាថ្នាមិនកើតឡើងដូចចិត្ត សូមមានភាពអត់ធ្មត់សិន ពីព្រោះភាពជោគជ័យនេះនឹងកើតឡើងចំពោះលោកអ្នកយ៉ាងប្រាកដណាស់។ ក្រៅពីនេះ អ្នកទំនងជាត្រូវបានតម្លើងឋានៈតួនាទីការងារផងដែរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះអ្នកប្រហែលជាមានបំណងនឹង ដោះស្រាយរឿងជាច្រើនក្នុងពេលតែមួយ។ មិនចាំបាច់ត្រូវព្រួយបារម្ភច្រើនពេកនោះទេ ចូរ ធ្វើតាមវិចារណាញាណរបស់អ្នកចុះ។ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ការបញ្ចប់ គម្រោងដែលបានរៀបចំទុកកន្លងមក។ នាពេលនេះអ្នកក៏មានការគិតដ៏ទូលំទូលាយ ហេតុ នេះសូមព្យាយាមអោយមានច្រើននៅកន្លែងធ្វើការ កុំខ្លាចក្នុងការសុបិន្តអំពីអ្វីដែលមិនអាច សម្រេចបាន។ សូមបន្តការងារនោះជានិច្ច នោះអនកនឹងទទួលបានជោគជ័យយ៉ាងប្រាកដ។ លើសពីនេះ ភាគច្រើនអ្នកនឹងអាចស្វែងរកដំណោះស្រាយចំពោះបញ្ហាលំបាកបំផុត ប៉ុន្តែ ព្យាយាមកុំអោយរំខាន។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ធ្វើ សកម្មភាព។ លោកអ្នកអាចធ្វើការបណ្តាក់ទុន បង្កើតហាងថ្មី រៀបចំពិធីមង្គលនានា ព្រម ទាំងរឹតចំណងមិត្តភាពថ្មីផងដែរ។ ស្របពេលដែលអ្វីៗនឹងកើតឡើងយ៉ាងល្អប្រសើរនេះ សូមធ្វើការតស៊ូជានិច្ច កុំខ្លាចក្នុងការសម្រេចចិត្តដ៏សំខាន់ទាក់ទងនឹងសកម្មភាពវិជ្ជាជីវៈ របស់អ្នក។ ច្រើនជាងនេះទៅទៀត សូមព្យាយាមវាយតម្លៃការរំពឹងទុករបស់អ្នកជានិច្ច ដើម្បី អោយអ្នកអាចមើលឃើញចំណុចខ្លាំង និងខ្សោយបានត្រឹមត្រូវ។ ក្រៅពីនេះ សូមព្យាយាម រក្សាខ្លួនអោយបានក្នុងដៃ កុំប្រតិកម្មខ្លាំងពេក និងកុំមានការឈឺចាប់ចំពោះការរិះគន់ពីមិត្ត រួមការងារ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកហាក់មានភាពប្រែប្រួលច្រើន ដែលធ្វើ អោយអ្នកមានការលំបាក។ ប្រហែលជាអ្នកគួរបន្ថយល្បឿនដើម្បីពិនិត្យមើលហេតុការណ៍ និងកែសម្រួលលទ្ធភាពបំពេញការអនុវត្តអោយបានសមស្របទៅនឹងបរិស្ថាន ឬហេតុ ការណ៍ដែលកំពុងនឹងកើតឡើង។ វាគ្មានហេតុផលណាមួយដែលអ្នកត្រូវប្រថុយខាតនោះ ទេ លើសពីនេះ វាក៏មិនយឺតពេលដើម្បីអោយអ្នកស្តារស្ថានភាពហិរញ្ញវត្ថុនោះដែរ។ ផ្ទុយ ទៅវិញសូមកុំបាត់បង់ភាពសុទិដ្ឋិនិយម និងទំនុកចិត្ត។ អាកប្បកិរិយាវិជ្ជមាននឹងរួមចំណែក ដល់បរិយាកាសដែលមានអំណោយផលផ្នែកសម្ភារៈ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះប្រសិនបើអ្នកមានគម្រោង ផ្លាស់ប្តូរការងារយូរមកហើយនោះ ឬធ្វើរឿងថ្មីគឺវាដល់ពេលដែលត្រូវធ្វើសកម្មភាពហើយ។ ហោរាសាស្រ្តអាជីពលើកទឹកចិត្តអ្នកឲ្យមានការតស៊ូជានិច្ច។ ធ្វើយ៉ាងណាកុំគិតគូរវែងឆា្ងយ ចំពោះកំហុសដែលកន្លងមកហើយពេក ពីព្រោះវាមិនត្រឹមតែរំខានចិត្តអ្នកប៉ុណ្ណោះទេ គឺ អាចនឹងធ្វើអោយអ្នករអាក់រអួលចិត្តមិនហ៊ានធ្វើការសម្រេចចិត្តទៀតផង។ ក្នុងពេលនេះ អ្នកនៅជួបប្រទះបញ្ហាខ្លះៗនៅឡើយ ប៉ុន្តែវានឹងមិនធ្វើអោយអ្នកជាប់គាំងក្នុងអាជីវកម្មនោះ ទេ អ្វីៗគ្រប់យ៉ាងនឹងអាចជួសជុលវិញបាន។ ក្រៅពីនេះ ប្រសិនបើអ្នកានលទ្ធភាពប្រើប្រាស់ ថវិកាក៏នឹងល្អប្រសើរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានចំពោះការខាតបង់ផ្នែក ហិរញ្ញវត្ថុ។ លោកអ្នកហាក់ពិបាកកំណត់ដឹងស្ថានភាពដែលនឹងកើតឡើង ហើយសូម្បីតែ ការដោះស្រាយបញ្ហាក៏មានភាពរអាក់រអួលផងដែរ។ ហេតុនេះ សូមមានការអត់ធ្មត់នឹងភាព ដដែលៗនៅក្នុងថ្ងៃនេះ។ មិនគួរមានការផ្លាស់ប្តូរអ្វីទេ ពីព្រោះការផ្លាស់ប្តូរនឹងនាំអោយរឹតតែ មានបញ្ហាទៅវិញទេ។ ក្នុងនោះ ក៏សូមប្រុងប្រយ័ត្នក្រែងមានជម្លោះ ការអាក់អន់ចិត្តនឹងគ្នា ក្នុងទំនាក់ទំនង។ លើសពីនេះ ប្រសិនជាអាចគួររស់នៅបែបស្ងប់ស្ងៀម មិនចាំបាច់ត្រូវធ្វើ សកម្មភាពតបតអ្វីនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានការសង្ស័យជាមួយការសម្រេច ចិត្តរបស់អ្នកសូមគិតជាថ្មី។  

 ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ការធ្វើសកម្មភាព ភាគច្រើនទំនងជាអ្នកនឹងអាចទំនងជាអាចបំពេញផែនការរបស់អ្នកបានទាំងអស់។ ក្នុង នោះក៏ត្រូវតស៊ូដើម្បីសម្រេចគោលដៅរបស់អ្នក  បើទោះបីជាអ្នកអាចជួបបញ្ហារឹងស្ទះបន្តិច ក្តីក៏គ្មានអ្វីត្រូវយកចិត្តទុកដាក់ពេកដែរ ពីព្រោះវាជាករណីធម្មតា ហើយលោកអ្នកនឹងអាច ប្រើប្រាស់ចំនេះដឹង និងបទពិសោធន៍ដើម្បីកែលម្អស្ថានភាពនេះបាន។ ទន្ទឹមនឹងនេះ ថ្ងៃនេះ ជាពេលវេលាល្អសម្រាប់ធ្វើកិច្ចសហការអាជីវកម្មធំដុំ​ សមិទ្ធសម្រេចបាននៅក្នុងថ្ងៃនេះមាន ទំហំធំដុំ ហើយលោកអ្នកក៏នឹងត្រូវបានទទួលស្គាល់ផងដែរ។ ក្រៅពីនេះ កុំខ្ជះខ្ជាយការគិត ឬមិនគួរផ្លាស់ប្តូរអារម្មណ៍ដោយងាយនោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយរកវិធីសាស្រ្តដោះ ស្រាយចំពោះបញ្ហាដែលមានក្នុងរយៈពេលជាយូរណាស់មកហើយនោះ។ សម្រាប់ករណី នេះអ្នកមិនចាំបាច់ត្រូវ​ប្រើកំលាំងខ្លាំងនោះទេ គ្រាន់តែជឿជាក់ទៅលើបទពិសោធន៍ និងវិចា រណាញាណរបស់អ្នកក៏នឹងគ្រប់គ្រាន់ហើយ។ ក្នុងពេលនេះ អ្នកមានភាពរហ័សរហួន ឆ្លាតវៃ និងអាចធ្វើការបត់បែននឹងស្ថានភាពប្រែប្រួលដែលនៅជុំវិញអ្នកបាន។ ក្នុងនោះ មនុស្ស ដែលគ្មានគំនិតល្អប្រសើរនឹងអ្នក ហាក់គ្មានឥទ្ធិពលរំខានដល់អ្នកនោះទេ។ ផ្ទុយទៅវិញ ប្រហែលជាអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយនោះទេ គ្រោះអាសន្នអាច​កើតឡើងបាន។

ចំណាំៈ

ឆ្នាំទាំង៥ ថោះ រោង មមី វក ច រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងថ្ងៃនេះមាន ពេញបរិបូណ៍។ ឳកាសសម្រាប់អភិវឌ្ឍន៍ការងារមានច្រើន។ ក្រៅពីនេះ ថ្ងៃនេះអ្នកនឹងអាច ធ្វើការចរចាយ៉ាងប្រសើរបំផុត។    

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner