អ្នកនិពន្ធ ស៊ូ សាវឿន៖ ការក្លាយជាអ្នកនិពន្ធមិនមែនជារឿងចៃដន្យ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មនុស្សជាច្រើនបានដឹង និងស្គាល់ពីស្នាដៃរបស់អ្នកនិពន្ធ ស៊ូ សាវឿន រួចមកហើយ ប៉ុន្តែមិនទាន់បានដឹង និងស្គា ល់លោកនៅឡើយទេ ហើយអ្នកនិពន្ធរូបនេះ បាន ក្លាយជា អ្នកនិពន្ធនោះ មិនមែនជាភាពចៃដន្យនោះឡើយ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ខ្លួន និងបានមកពីគ្រួសារផងដែរ។

អ្នកនិពន្ធ ស៊ូ សាវឿន បានអះអាងថា ៖ «លទ្ធផលថ្ងៃនេះមិនមែន កើតដោយចៃដន្យទេ វាកើតពីការលះបង់ និងការរៀបចំផ្លូ វដ៏ថ្លៃថ្លា របស់ឪពុកម្តាយ របស់ខ្ញុំ ។ ដោយមានការលះបង់ដ៏ធំធេង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រថុយទាំងជីវិត ទើបខ្ញុំមា នលទ្ធផលដូចសព្វថ្ងៃ។ ឆ្លៀតក្នុង ឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះ បងប្រុង និងប្អូនៗ ចូលរួមឧបត្ថម្ភ ខ្ញុំ ឱ្យបា នរៀនសូត្រ។ ខ្ញុំក៏សូម អរគុណ ចំពោះភរិយា និងកូនៗ ដែលតែងតែគាំទ្រនិងផ្តល់កម្លាំងចិត្តដល់រូបខ្ញុំដែរ»។

លទ្ធផលដែលលោកក្លាយជាអ្នកនិពន្ធនេះ ក៏ ដោយសារ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូជាអ្នកផ្ដល់ឱ្យ ដោយលោកទទួលស្គាល់ថា ៖ «ពិតណាស់ លទ្ធផលនៅថ្ងៃនេះមិនត្រឹមតែកើតពី គ្រួសារជួយជ្រោមជ្រែង តែជា ការ ចូលរួមយ៉ាងធំធេងពីសំ ណា ក់លោ កគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មិត្តភក្តិ ពិសេសព្រះគ្រូចៅអធិកា ព្រះសង្ឃ និងយាយជីវត្តស្រះចកផងដែរ»។

អ្នកនិពន្ធ ស៊ូ សាវឿន មានស្នាដៃសំខាន់ដូចជា ផ្លូវអ្នកខ្លាំង, ជម្រើសផ្លូវដើរ, ជួយខ្លួនឯង, ៣៦៥ថ្ងៃច្នៃគំនិត, ក្តាប់ឱកាស, តិចនិចលក់, និងសិល្បៈលក់។ សៀវភៅខ្លះ សរសេរពីបទពិសោធផ្ទាល់ខ្លួន របស់លោកចន្លោះឆ្នាំ ២០១៣ ដល់ពេល បច្ចុប្បន្ន ។

លោកបានបញ្ជាក់ថា ៖ «សៀវភៅទាំងនោះនិយាយពាក់ព័ន្ធនឹង ការអភិវឌ្ឍ បុគ្គលិកលក្ខណៈ អត្តចរិត ភាពជា អ្នកដឹកនាំខ្លួនឯង និងធ្វើ ជា បុគ្គលដែលស្គាល់ខ្លួនឯងច្បាស់»។

សូមជម្រាបថា អ្នកនិពន្ធ ស៊ូ សាវឿន មានស្រុកកំណើតនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអប់រំ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងការអភិវឌ្ឍ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច។
នៅឆ្នាំ១៩៩៣ អ្នកនិពន្ធរូបនេះ បាន ចាប់ផ្តើមបង្រៀនភាសាអង់គ្លេស ហើយការបង្រៀននេះបានជំរុញគាត់ឱ្យស្រលាញ់វិស័យអប់រំ ចូលរួមចំណែកលើកកម្ពស់ និងជ្រោមជ្រែងរហូតដល់បច្ចុប្បន្ន។
លោកមាន បទពិសោធជាច្រើ ន ផងដែ រ ក្នុងវិស័យអប់រំ ក្នុង នោះ លោកជាគ្រូបង្រៀនភាសាអង់គ្លេស , ជានាយកគ្រប់គ្រងសា លាឯកជន, ជាប្រធានកម្មវិធីការពារកុមារនិងអប់រំ, ជាប្រធានគម្រោងចងក្រងសហគមន៍ និងស្តារជីវភាព, ជាប្រធានកម្មវិធីអភិវឌ្ឍន៍ចម្រុះ, ជាប្រធានកម្មវិធីចងក្រងសហគមន៍ដើម្បីសិទ្ធិលំនៅឋាន, ជានាយកប្រតិបត្តិ (ពីរអង្គការ), ប្រធានផ្នែកលក់ថ្នាក់ជាតិ, ជាអគ្គនាយកក្រុមហ៊ុន, ជានាយកផ្នែកបណ្តុះបណ្តាល, ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកក្រុមហ៊ុន ៕
ដោយ : ហ៊ួន ស៊ីឡូន

ads banner