ប្រធានក្រុមការងារគណបក្ស: ការចូលរួមជីវភាពបក្សជាមួយគណបក្សប្រជាជន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ

អត្ថបទដោយ៖
ពលជ័យ

ព្រះសីហនុ:«ការសម្រេចចិត្តរបស់បងប្អូន សមាជិក សមាជិកា ថ្មី ក្នុងការរួមរស់ជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងជីវិតការងារ និងជាការទទួលស្គាល់នូវសមិទ្ធិផល កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនទាំងអស់ក្នុងការកសាងជាតិ បង្រួបបង្រួមជាតិ និងថែរក្សាសុខសន្តិភាពជាតិ ជាពិសេស ជាសក្ខីភាពមួយយ៉ាងពិតប្រាកដឆ្លុះបញ្ចាំងនូវជំនឿចិត្តយ៉ាងមុតមាំ ទៅលើសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដំណើរកម្ពុជាទៅមុខ »។

នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសបញ្ចូលសមាជិកសមាជិកាថ្មីចំនួន ១៧៤១ នាក់ នៅស្រុកស្ទឹងហាវ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ទី១៩ កុម្ភ:ឆ្នាំ២០២២នេះ៕

ads banner