សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា បច្ចុប្បន្ន បានដើរឆ្ងាយពីស្ថានភាព ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩

ភ្នំពេញ៖ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាយើង បានដើរឆ្ងាយពីស្ថានភាពក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ហើយ ដែលកាលពីជំនាន់នោះ យើងធ្វើយ៉ាងណាឱ្យតែបានបរិភោគ ដើម្បីរស់មិនបានគិតទៅដល់រឿងឆ្ងាញ់នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ក្រោយមក ប្រជាពលរដ្ឋយើងបានបរិភោគឆ្អែត និងគិតទៅដល់រឿងឆ្ងាញ់ រហូតដល់បច្ចុប្បន្ននេះ យើងគិតទៅដល់ឆ្អែត ឆ្ងាញ់ ហើយនិងការធានាបាននូវសុខភាពផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះសារធាតុគីមីនានានៅក្នុងចំណីអាហារខ្លះដែលអាចបង្ករផលអាក្រក់ចំពោះសុខភាពរបស់យើងផងដែរ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner