សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យមានការផលិតរឿងខ្លី ដើម្បីចូលរួមអប់រំសង្គម ប៉ុន្តែមិនគួរប្រើពាក្យពេចន៍ និងសកម្មភាពលើសជ្រុល ពីស្ថានភាពពិតនៃសង្គម

ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធានមនុស្សសរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកទឹកចិត្តឲ្យមានការផលិតរឿងខ្លី ដើម្បីចូលរួមអប់រំសង្គម ប៉ុន្តែមិនគួរប្រើពាក្យពេចន៍ និងសកម្មភាពលើសជ្រុល ពីស្ថានភាពពិតនៃសង្គម ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះ ក្រោយពីសម្តេចបានទស្សនារឿងអប់រំខ្លីមួយ ដែលមានចំណងជើងថា ស្រីមុខលុយ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រហែលជាកន្លែងខ្លះយើងលេងលើស បងប្អូនចង់ធ្វើការអប់រំ ប៉ុន្តែជួនកាល មានភាពឆ្គង គឺមិនរហូតដល់ប៉ុណ្ណឹងពេកទេដឹង «ឧទាហរណ៍! វីដេអូភាពយន្តខ្លីចំណងជើង ស្រីមុខលុយ» ក្មួយៗលេងចង់អប់រំមនុស្ស កុំឱ្យមើលមនុស្សតែសំបកក្រៅ។ សម្ដេច យល់ ! ប៉ុន្តែជួនកាល ការប្រើពាក្យពេចន៍ គឺអត់ត្រូវជាមួយសង្គមពិត។ យើងលើកទឹកចិត្តឱ្យមានការអប់រំ កុំឱ្យមានការរើសអើង ហើយគិតតែពីរឿងលុយកាក់ ។

ទោះយ៉ាងណា សម្តេច ថា ការសម្តែងជ្រុលនេះ មិនមែនមកពីតួសម្តែងទេ គឺមកពីអ្នកនិពន្ធ ដឹកនាំរឿង ដែលជាអ្នករៀបចំឱ្យតួសម្តែងធ្វើតាម។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចច្រើនមើល Tiktok នៅពេលយប់ ហើយសម្តេចក៏ផ្តាំដល់មនុស្សមួយចំនួនដែលដឹងថា សម្តេចចូលចិត្តមើល Tiktok ហើយផលិតរឿងជេរសម្តេចដាក់ក្នុង Tiktok ឱ្យសម្តេចមើល គឺមិនមើលទេ។ សម្តេចថា គ្មានពេលមើលការជេរបញ្ចោរទេ, សម្តេចចូលចិត្តមើល Tiktok តែវីដេអូអប់រំសង្គម អប់រំសុខភាព ដែលជាការរួមចំណែកដល់ការយល់ដឹងតែប៉ុណ្ណោះ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner