សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ KiddieQuest ដើម្បីជួយដល់កុមារក្រីក្រនៅកម្ពុជា

ភ្នំពេញ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏រំភើបរយៈពេលពីរថ្ងៃសម្រាប់គ្រួសារដែលមានកុមារតូចៗ។ KiddieQuest: Unlock Your Child’s Potential នឹងចូលរួមចំណែកកែប្រែជីវិតរបស់កុមារក្រីក្រនៅកម្ពុជា ក៏ដូចជាក្លាយជាបទពិសោធន៍នៃការអប់រំដ៏រីករាយសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ។

គ្រួសារដែលមានទារកអាយុចន្លោះពី ៧ខែ ដល់ ២ឆ្នាំ និងកុមារអាយុចន្លោះពី ២ ដល់ ៥ឆ្នាំ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទាំងអស់គ្នាដោយដោយឥតគិតថ្លៃ ។ កម្មវិធីនឹងរួមបញ្ចូលសកម្មភាពជាច្រើន រួមទាំងការវាយតម្លៃការអភិវឌ្ឍន៍ទារក ហ្គេមសប្បាយៗសម្រាប់កុមារតូចៗ និងការសម្តែងផ្សេងៗ។ មិនតែប៉ុណ្ណោះ មាតាបិតាដែលចូលរួមនឹងមានឱកាសដើម្បីពិនិត្យមើល Smart Baby Club របស់សាលា ដែលផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងរីករាយសម្រាប់ទារក និងកុមារតូចៗ។

ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ គឺកម្មវិធី Handprint Art Challenge ដែលនឹងគ្រោងសំរាប់ការដេញថ្លៃ ហើយថវិការទាំងបានទាំងអស់នឹងត្រូវបានបរិច្ចាគទៅអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ISF គឺជាអង្គការដែលទទួលបានពានរង្វាន់ សម្រាប់ការផ្តល់នូវការអប់រំ និងកីឡាសម្រាប់ភាពផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម ដល់កុមារក្រីក្រនៅកម្ពុជា។ តាមរយៈកម្មវិធីអប់រំពិសេសរបស់ខ្លួន ISF ផ្តល់ឱ្យកុមារដែលមិនធ្លាប់ចូលសាលា ឬដែលត្រូវបានបង្ខំឱ្យបោះបង់ឱកាសដើម្បីចាប់យកការអប់រំដែលពួកគេបានខកខាន កសាងទំនុកចិត្តរបស់ពួកគេ និង មានក្តីសង្ឃឹមឆ្ពោះទៅកាន់ជីវិតកាន់តែប្រសើរឡើង។

អ្នកស្រី ជួប វិច្ឆិកា នាយកគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជា មានប្រសាសន៍ថា៖ « យើងមានសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏អស្ចារ្យរបស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ក្នុងការគាំទ្រដល់ការអប់រំរបស់កុមារដែលរស់នៅក្នុងភាពក្រីក្រខ្លាំង តាមរយៈកម្មវិធី Handprint Art Challenge។ ការអប់រំគឺជាឧបករណ៍ដ៏មានអានុភាពដែលមានសក្តានុពលក្នុងការបំបែកវដ្តនៃភាពក្រីក្រ។ នៅពេលដែលកុមារត្រូវបានផ្តល់ឱកាសឱ្យរៀន ពួកគេជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដែលជះឥទ្ធិពលជាវិជ្ជមានដល់ពួកគេ គ្រួសារ សហគមន៍ និងមនុស្សជំនាន់ក្រោយ។ យើងសូមអរគុណសាលាដែលបានធ្វើឱ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់កុមារកម្ពុជាដែលត្រូវការជំនួយ។»

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា « នេះជាឱកាសដ៏ល្អសម្រាប់ក្រុមគ្រួសារមកជួបជុំគ្នា និងរីករាយចុងសប្តាហ៍ ទន្ទឹមនឹងការរួមចំណែកក្នុងបុព្វហេតុដ៏ល្អមួយ យើងសូមអបអរសាទរដល់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ សម្រាប់គំនិតផ្តួចផ្តើមនេះនៅក្នុង ជួយប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ។»

អាណាព្យាបាលសិស្សានុសិស្សក៏នឹងមានឱកាសទទួលបានបទពិសោធន៍ពី កញ្ញា Adda Angel ផងដែរ ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះ នឹងបង្ហាញពីសកម្មភាពដែលរៀបចំជាពិសេសសម្រាប់ទារក និងកុមារដែលមានក្រុមអាយុផ្សេងៗគ្នា។ អ្នករៀបចំកម្មវិធីបានថ្លែងថា ព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់ក្រុមគ្រួសារក្នុងការចងភ្ជាប់ បង្កើតអនុស្សាវរីយ៍ និងបណ្តុះកូនៗអំពីសារៈសំខាន់នៃការផ្តល់ឱ្យ និងបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។

“KiddieQuest: Unlock Your Child’s Potential” នឹងក្លាយជាព្រឹត្តិការណ៍ដ៏រីករាយ និងមានអត្ថន័យសម្រាប់ក្រុមគ្រួសារដែលមកពីតំបន់ផ្សេងៗក្នុងក្រុងភ្នំពេញ ពិសេសទឹកចិត្តឪពុកម្តាយឱ្យនាំកូនៗរបស់ពួកគេមកចូលរួមកកម្មវិធីនេះក៏ដូចជាគាំទ្រការជួយដល់សង្គម។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ និង ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner