តំណាងរាស្ត្រមណ្ឌលតាកែវ ជំរុញឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវរួបរួមគ្នាលុបបំបាត់ការចោទប្រកាន់ ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់បក្ស

តាកែវ ៖ ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ តំណាងរាស្ត្រមណ្ឌលតាកែវ សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកបូរីជលសារ បានថ្លែងថា សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែរួបរួមគ្នាលុបបំបាត់ការចោទប្រកាន់ ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់បក្ស ហើយត្រូវលុបបំបាត់វប្បធម៌ ការចោទប្រកាន់លើប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ នៅវិមាន ៧មករា សម្រាប់ឃុំជ័យជោគ នៅស្នាក់ការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ឃុំជ័យជោគ ។

ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ មានប្រសាន៍បន្តទៀតថា ជារឿយៗគណបក្សប្រជាជនកម្ពុជាតែងតែរងការចោទប្រកាន់លើប្រវត្តិរបស់បក្សពី សំណាក់គណបក្សប្រឆាំងដែលនេះហើយគឺជាវប្បធម៌លាបព័ណ៌ដោយមូលដ្ឋានច្បាស់លាស់និងមិនព្រមទទួលស្គាល់ការពិតទាំងដែល ខ្លួនឯងនិងសមាជិកទាំងអស់បានរួចរស់ជីវិតពីការរំដោះជាតិពីរបបប្រល័យពូជសាសន៍ រយៈពេលជាង ៤៣ឆ្នាំក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត មកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។

គណបក្សដែលបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទបានណែនាំនិងជម្រុញដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់មិនថានៅទីណាកន្លែងណាត្រូវតែធ្វើការ ផ្សព្វផ្សាយនិងបកអាក្រាត ពីឩបាយកលរបស់ពួកទាំងនោះនៅតាមភូមិឃុំស្រុក គ្រប់មូលដ្ឋានកុំអោយបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ ចាញ់បោកការអូសទាញរបស់ គណបក្សទាំងនោះតទៅទៀត ហើយនឹងបន្តធ្វើការពន្យល់ដល់បងប្អូនប្រជាជនតាមមូលដ្ឋានខ្លួនទាំងអស់ត្រួវ សហការគ្នារាយការណ៍បើសិនមានករណីមិនប្រក្រតីណាមួយដែលបង្ករឡើងដោយពួកប្រឆាំងដាច់ខាតពួកយើងនឹងប្រើវិធានការក្ដៅចំពោះពួកទាំងនោះភ្លាមៗអោយបានទាន់សភាពការណ៍និងដាច់ណាត់ក្នុងការប្រយុទ្ធជាមួយពួកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នេះ ដើម្បីការពារសន្តិភាព ទោះក្នុងតម្លៃណាក៌ដោយ។

ឯកឧត្តមបណ្ឌិតក៏បានលើកឡើងពីតួនាទីដ៏មានសារៈសំខាន់របស់ភ្នាក់ងារគណបក្សដែលជាតំណាងឱ្យគណបក្សនៅថ្ងៃបោះឆ្នោត និងណែនាំដល់ ភ្នាក់ងារសង្កេតការណ៍គណបក្សទាំងអស់ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានល្អដើម្បីនាំមកនូវជោគជ័យជូនគណបក្ស ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner