ក្រសួងកសិកម្មគាំទ្រការបង្កើតឱកាសជួបជុំរវាងវិស័យឯកជននិងប្រជាសហគមន៍ ដើម្បីលើកកម្ពស់វិស័យផលិតស្រូវអង្កនៅកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញការគាំទ្រចំពោះការបង្កើតឲ្យមានជំនួបជួបជុំរវាងវិស័យឯកជននិងប្រជាសហគមន៍ ដើម្បីលើកកម្ពស់វិស័យផលិតស្រូវអង្កនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ
បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីកសិកម្មកម្ពុជា ប្រកបដោយនិរន្តរភាព នាព្រឹកថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៣ សណ្ឋាគារសុខាខេត្តសៀមរាបថា
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតជំនួបជួបជុំធំប្រចាំឆ្នាំ ដែលបង្កើតឡើងដោយក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា ព្រោះវាជាការបង្កើតឱកាសជួបគ្នារវាងវិស័យឯកជនដែលជាតួអង្គពាក់ព័ន្ធ និងប្រជាសហគមន៍ដែលជាអ្នកផលិតផ្ទាល់ បានជជែកពិភាក្សាគ្នាចែករំលែកបទពិសោធន៍ចំណេះដឹង ដើម្បីឈានទៅលើកកម្ពស់វិស័យស្រូវអង្កនៅកម្ពុជា។


ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា នៅក្នុងកិច្ចប្រជុំនេះ ប្រជាកសិករ ក៏ដូចជាប្រជាសហគមន៍ដែលជាអ្នកផលិតទាំងអស់ មានការសប្បាយចិត្តយ៉ាងខ្លាំងពេលបានលឺគោលការណ៍ និងគោលនយោបាយច្បាស់លាស់របស់ក្រសួងកសិកម្មក្នុងការគាំទ្រដល់សហគមន៍ក្នុងការចូលរួមដោះស្រាយបញ្ហាទីផ្សារក្នុងការផលិត ដើម្បីធ្វើយ៉ាងណាឲ្យកសិករនិងប្រជាសហគមន៍ទទួលបានប្រាក់ចំនិញច្រើនពីការចូលរួមសហការជាមួយរោងម៉ាស៊ីនកិនស្រូវ និងសហព័ន្ធស្រូវអង្កកម្ពុជា ជាពិសេស វាក៏ជារឿងល្អដែរ ចំពោះ រោងម៉ាស៊ីនកិនស្រូវ និងសហព័ន្ធស្រូវអង្កកម្ពុជា ដោយ មានការចូលរួមគាំទ្រកាន់តែខ្លាំងពីក្រសួងកសិកម្មក្នុងការចូលរួមសម្របសម្រួលការងារទាំងអស់នេះ ព្រោះវានឹងធ្វើឲ្យតួអង្គពាក់ព័ន្ធនីមួយៗទទួលបានផលប្រយោជន៍ពីការសហការគ្នានេះ។ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏ជំរុញឲ្យប្រជាកសិករ ក៏ដូចជាប្រជាសហគមន៍អ្នកផលិតផ្ទាល់សូមជ្រើសរើសពូជស្រូវឲ្យបានសុទ្ធល្អ ដោយក្នុងនោះ ក្រសួងកសិកម្ម បានកំពុងពង្រឹងនិងពង្រីកនៃសហគមន៍អ្នកផលិតពូជស្រូវឲ្យបានសុទ្ធល្អ ដើម្បីធនាឲ្យមានស្រូវពូជសុទ្ធល្អសម្រាប់ប្រជាកសិករយើង។ ជាមួយគ្នានោះ ក្រសួងកសិកម្មគ្រោងនិងបញ្ជូនអ្នកជំនាញរបស់ក្រសួងចុះជួយការងារបច្ចេកទេសនៅគ្រប់ឃុំ ជុំវិញការងារបន្សាំនិងការប្រែប្រួលអាកាសធាតុ ដោយក្រសួងនិងបណ្តុះបណ្តាលប្រជាកសិករឲ្យប្រើប្រាស់ជីធម្មជាតិកាត់បន្ថយការប្រើប្រាសជីគីមី ការគ្រប់គ្រងទឹកឲ្យបានល្អ និង ឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ជីដែលហៅថា ខ្យងអង្កាម ជួយបង្កើនជាតិការបោននៅក្នុងដី និងការបំពលបរិស្ថាន ដើម្បីចូលរួមចំណែកក្នុងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។អត្ថបទៈជាវ ចន្ធូ រូបភាពៈ គ្រី សម្បត្តិ និងរិន រចនា រូបហ្វិក ថត វិចិត្រ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner