ក្រុមហ៊ុន ញូ ថេក អាយស៊ីធី ឌីស្ទ្រីប្យ៊ូសិន សហការជាមួយ HPE Aruba សំណេះសំណាលជាមួយបណ្តាញដៃគូសហការរបស់ខ្លួន
ភ្នំពេញ ៖ ក្រុមហ៊ុន ញូ ថេក អាយស៊ីធី ឌីស្ទ្រីប្យ៊ូសិន (New Tech ICT Distribution Co., Ltd.) ដែលជាសាខារបស់ក្រុមហ៊ុន ICT Distribution PTY Ltd. បានសហការជាមួយ HPE Aruba នៃ សហរដ្ឋអាមេរិក ដែលជាដៃគូអាជីវកម្មដ៏ធំមួយរបស់ខ្លួន បានប្រារព្ធ ពិធីជួបសំណេះសំណាលជាមួយបណ្តាដៃគូដទៃទៀតក្នុងប្រទេសកម្ពុជា ។ជំនួបនេះក្នុងគោលបំណងបង្កើនទំនាក់ទំនង និងណែនាំនូវផលិត ផលរបស់ខ្លួន ។ពិធីនេះបានប្រារព្ធ នៅឯសណ្ឋាគារសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
លោក សម បូណាល់ ដែលជាប្រធានគ្រប់គ្រងនៃ New Tech ICT Distribution Co., Ltd. ប្រចាំនៅប្រទេសកម្ពុជា បានមាន ប្រសាសន៍ថាសព្វថ្ងៃកម្ពុជាពិតជាមានដោយសន្ទុះក្នុងការប្រើប្រាស់ប្រព័ន្ធប ច្ចេកវិទ្យាយ៉ាងខ្លាំងក្លា ហើយវាគឺជាកត្តាជំរុញ មាន កំណើន តម្រូវការនៃជំនួយខាងសេវា និងផលិតផលដែលទាក់ទង ទៅនឹងបច្ចេកវិទ្យា នេះផងដែរ។ លោកបានបន្ថែមទៀតថា៖ ពួកយើងពិតមានជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលផលិតផល និងសេវាកម្មរបស់ពួកយើងទទួលបានការគាំទ្រ ប្រើប្រាស់ យ៉ាងទូលំទូលាយពីសំណាក់អតិថិជនជាច្រើននៅ ទូទាំងសកលលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។
ក្នុងឱកាសនោះ លោក Robert Lian ដែលជាវិស្វករទទួលខុស ត្រូវក្នុងការផ្តល់ការប្រឹក្សាទៅលើផលិតផលនិងសេវាកម្ម តំណាងឱ្យ HPE Aruba បានធ្វើបទបង្ហាញពន្យល់ណែនាំយ៉ាងក្បោះក្បាយ អំពីអត្ថប្រយោជន៍របស់ផលិតផល និងសេវាកម្មដែល New Tech ICT Distribution Co., Ltd. បាននឹងកំពុងផ្តល់ជូនទៅកាន់ដៃគូ សហការ របស់ខ្លួន ។
សូមបញ្ជាក់ថា ៖ New Tech ICT Distribution Co., Ltd. គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណក្នុងការចែកចាយ និងលក់ បន្តនូវសេវាកម្ម និងគ្រឿងបរិក្ខាដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាកុំព្យូទ័រ។ ក្រុមហ៊ុននេះជាសាខានៃ ICT Distribution PTY Ltd. ប្រចាំនៅកម្ពុជាហើយធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងដៃគូសហការដែលជាអ្នកលក់បន្ត (Dealers)។ ផលិតផល និងសេវាកម្មដែល New Tech ICT Distribution Co., Ltd ផ្តល់ជូនអ្នកលក់បន្ត (Dealers) របស់ខ្លួនមានដូចជា៖ Enterprise-Grade Products, Cloud Storage Provider, Expert Consultants, Infrastructure Solutions, Secure Network និង សេវាជំនួយបច្ចេកទេស24ម៉ោង។ បច្ចុប្បន្ន New Tech ICT Distribution Co., Ltd មានក្រុមហ៊ុនដៃគូសហការធំៗដូចជា៖ HPE Aruba និង Entrust ហើយមានទីតាំងស្ថិតនៅបណ្តាប្រទេសមួយចំនួនដូចជា៖ អូស្ត្រាលី សិង្ហបុរី ស្រីលង្ការ ម៉ាល់ឌីវ បង់ក្លាដេស នេប៉ាល់ កម្ពុជា និងមីយ៉ាន់ម៉ា ៕ ដោយ ៖ គ្រី សម្បត្តិ