ក្រសួងការបរទេសកម្ពុជា នឹងធ្វើ សន្និបាតប្រចាំឆ្នាំ ដើម្បីពិនិត្យមើលអំពីភូមិសាស្ត្រនយោបាយ បញ្ហាតំបន់ ការទូតសេដ្ឋកិច្ច និងកំណែ ទម្រង់ស្ថាប័ន

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹង រៀប ចំសន្និបាតប្រចាំឆ្នាំ ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងជាន់ខ្ពស់ពីស្ថាប័ន ជាតិពាក់ព័ន្ធ។ គោលបំណងនៃសន្និបាតនេះគឺ ដើម្បីវាយតម្លៃលើ សមិទ្ធផល ការងារការទូត និងរៀបចំផែនការសកម្មភាពថ្មី សម្រាប់ គោល នយោបាយការបរទេសឯករាជ្យ និងផ្អែកតាមច្បាប់។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និបាត និងធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សារយៈពេលពីរថ្ងៃដំបូង លើប្រធានបទស្តីពី ការប្រែប្រួលភូមិសាស្ត្រនយោបាយសកល ការវិវត្តនៃបញ្ហាក្នុងតំបន់ដែលជាផលប្រយោជន៍ និងក្តីបារម្ភរបស់ កម្ពុជា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចក្នុងបរិបទនៃការធ្លាក់ ចុះសេដ្ឋកិច្ចសកល ក៏ដូចជាការបន្តធ្វើកំណែទម្រង់ស្ថាប័ន ជាដើម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះ រាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត ដែលនឹងរៀបចំជាលក្ខណៈផ្ទៃក្នុង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ហើយ ដែលក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្តល់ គោលការណ៍ណែនាំ និងទិសដៅគោលនយោបាយ ដល់មន្រ្តីការទូត កម្ពុជាទាំងអស់ សំដៅរក្សាផលប្រយោជន៍ស្នូលរបស់កម្ពុជា ធានាឱ្យបាននូវអធិបតេយ្យភាព និងសន្តិភាព ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច៕ ដោយ ៖សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner