សេដ្ឋកិច្ចអាល្លឺម៉ង់ធ្លាក់ចុះ ០.៤ភាគរយនៅត្រឹមាសទី៤ ឆ្នាំ២០២២

ប៊ែរឡាំង៖ ការិយាល័យស្ថិតិសហព័ន្ធ (Destatis) បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអាល្លឺម៉ង់ ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ បានធ្លាក់ចុះ ០.៤ភាគរយ បើធៀបនឹងត្រីមាសមុន។

ការិយាល័យស្ថិតិសហព័ន្ធ (Destatis) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេដ្ឋកិច្ចអាល្លឺម៉ង់បានបាត់បង់សន្ទុះយ៉ាងខ្លាំងកាលពីចុងឆ្នាំមុន។ តួលេខថ្មីៗនេះនៅតែបង្ហាញពីការធ្លាក់ចុះដ៏ស្តួចស្តើងត្រឹមតែ ០.២ភាគរយប៉ុណ្ណោះ។

យោងតាមតួលេខផ្លូវការបានបង្ហាញថា ការឡើងថ្លៃថាមពលបានជំរុញឱ្យអតិផរណានៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ ឈរលើកំណត់ត្រា ១០ភាគរយកាលពីចុងឆ្នាំមុន មុនពេលវិធានការសង្គ្រោះបានចាប់ផ្តើមទម្លាក់តម្លៃម្តងទៀត។ នៅក្នុងខែមករាដើមឆ្នាំនេះ អតិផរណារបស់ប្រទេសអាល្លឺម៉ង់ មានស្ថិរភាពនៅត្រឹមតួលេខ ៨.៧ភាគរយ។

បើតាមការិយាល័យស្ថិតិសហព័ន្ធ (Destatis) ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ក៏ត្រូវបានសម្គាល់ដោយកម្រិតនៃការវិនិយោគទាបផងដែរ។ ខណៈការវិនិយោគលើវិស័យសំណង់បានធ្លាក់ចុះ ២.៩ភាគរយ ចំណែកការវិនិយោគលើឧបករណ៍ប្រើប្រាស់មានដូចជាគ្រឿងម៉ាស៊ីន, សម្ភារៈប្រើប្រាស់ និងយានយន្តក៏ធ្លាក់ចុះ ៣.៦ភាគរយផងដែរ។

យោងតាមការគណនានាពេលថ្មីៗនេះ ដែលចេញផ្សាយដោយវិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ (IW) បានឱ្យដឹងថា រយៈពេលបីឆ្នាំមកនេះ ជំងឺរាតត្បាត COVID-19 ព្រមទាំងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែននឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់មានតម្លៃសរុប ៥៩៥ពាន់លានអឺរ៉ូ ឬប្រមាណ៦៣១ពាន់លានដុល្លារ បូករួមទាំងតម្លៃបន្ថែមនៅចុងឆ្នាំ២០២៣នេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner