ការនាំចេញ និងផលិតកម្មគ្រាប់ធញ្ញាជាតិរបស់អ៊ុយក្រែនធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ២០២២ ចំពេលមានជម្លោះជាមួយរុស្ស៊ី
កៀវ៖ ស្ថាប័នឧស្សាហកម្មរបស់ប្រទេសអ៊ុយក្រែន បានឱ្យដឹងថា ផលិតកម្ម និងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ចំពេលមានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។
ក្លឹបកសិពាណិជ្ជកម្មអ៊ុយក្រែន (UCAB) បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា នៅឆ្នាំ២០២២ ទិន្នផលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បានធ្លាក់ចុះ ៣៧ភាគរយ ស្មើនឹងចំនួន ៥៣.៩លានតោន កក្តាសំខាន់គឺដោយសារការទន្ទ្រានកាន់កាប់ទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ី, ការប្រយុទ្ធគ្នា និងការដាក់គ្រាប់មីននៅលើដីស្រែចំការ។
ការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនបានធ្លាក់ចុះ ២៤ភាគរយកាលពីឆ្នាំមុន ដោយសារតែការបិទផ្លូវកំពង់ផែសមុទ្រ ដែលជាផ្លូវនាំចេញសំខាន់សម្រាប់គ្រាប់ធញ្ញជាតិ។
ប្រភពខាងលើនេះបានឱ្យដឹងទៀតថា ផលិតកម្មគ្រាប់ធញ្ញាជាតិដែលមានប្រេងនៅអ៊ុយក្រែន បានធ្លាក់ចុះ ២៤.៥លានតោនកាលពីឆ្នាំមុន ខណៈដែលការនាំចេញកើនឡើងទ្វេដងដល់ទឹកប្រាក់ ៧.៩លានតោន។ ទោះបីជាយ៉ាងណា ប្រទេសអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងប្រមូលផលគ្រាប់ធញ្ញជាតិបានប្រមាណ ៤៩.៥លានតោននៅក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់រដ្ឋាភិបាលអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា





