កម្ពុជា ទទួលបានភ្ញៀវទេសចរជិតបីពាន់នាក់ ពីនាវាទេសចរណ៍ចូល ចតកំពង់ផែព្រះសីហនុ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុបាន បង្ហាញថា ក្នុងរយៈពេលប្រាំបីថ្ងៃ ដែលគិតត្រឹមថ្ងៃ២៥ ខែកុម្ភៈ មាន នាវាទេសចរណ៍ចំនួន៨គ្រឿង ដែលភាគច្រើនជានាវាមានសញ្ជាតិ BAHAMAS ដែលបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមានភ្ញៀវទេសចរចំនួន ២ ៩៦៥នាក់ មានជាង៥០សញ្ជាតិ ដែលបានចូលមកកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តនេះ។

របាយការណ៍បានបញ្ជាក់ទៀតថា នៅក្នុងរយៈពេលខាងលើនេះនាវា បាន ចូលចតនោះរួមមាន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២, ថ្ងៃទី០៣ ,១៤, ១៨, ២៥ ខែមករា ឆ្នាំ២០២៣ និង ថ្ងៃទី២២, ២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS មានចំនួន៤ គ្រឿង, OCEAN ODYSSEY សញ្ជាតិ BAHAMAS ចំនួន២គ្រឿង, NAVTICA សញ្ជាតិ MARSHALL ISLAND ចំនួន១គ្រឿង និង SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND ចំនួនមួយគ្រឿង។ នាវាទាំងនេះ ភាគច្រើនមានគោលដៅចេញពីប្រទេសថៃទៅវៀតណាម ដោយមានការចូលចតនៅក្នុងរយៈពេលខ្លីចន្លោះពី១ថ្ងៃទៅ៣ថ្ងៃ ហើយភ្ញៀវ ទេសចរទាំងនេះចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះ សីហនុ ខណៈដែលអ្នកជំនាញទេសចរណ៍និងមន្រ្តី ទេសចរណ៍ លើកឡើងថា នេះជាភាពវិជ្ជមាន សម្រាប់ការងើបឡើងវិញនៃវិស័យទេ សចរណ៍របស់ កម្ពុជា។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា ការចូល ចតជាបន្តបន្ទាប់របស់នាវាទេសចរណ៍ខ្នាតធំ ទាំងនេះ គឺជាបង្ហាញ ពី ទំនុកចិត្ត របស់ទេសចរបរទេស ក៏ដូចជាក្រុមហ៊ុនទេសចរណ៍ធំៗទាំងនេះ មកលើប្រទេសកម្ពុជា ជាពិសេសជឿជាក់លើការទប់ស្កាត់ជំងឺ កូវីដ១៩នៅ ទូទាំងប្រទេស។
លោកបានបញ្ជាក់ដូច្នេះ ៖ «វាគឺជារូបភាពមួយ ដែលបង្ហាញទៅកាន់ពិភព លោក ថា កម្ពុជាមានសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចបង្កលក្ខណៈងាយស្រួលដល់ការចូលចត និងធ្វើដំណើរពី សំណាក់នាវាខ្នាតយក្សបែបនេះ។ អាជ្ញាធរ នឹងបន្តខិតខំប្រឹងរៀបចំហេដ្ឋា រចនាសម្ព័ន្ធថ្មី ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតការទាក់ទាញ ទេសចរណ័ តាមនាវាខ្នាតធំៗបែបនេះ មកកាន់ខេត្តព្រះសីហនុ ក៏ដូចជា កម្ពុជាបន្ថែមទៀត»។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងដែរថា ភ្ញៀវទេសចរ ដែលមកតាមរយៈនាវាទេសចរណ៍ ខ្នាតធំទាំងនេះ បានធ្វើដំណើរទៅដល់កន្លែងកម្សាន្តមួយចំនួនដូចជា នៅតាមតំបន់ឆ្នេរ នៅក្នុងទីក្រុងព្រះសីហនុ, នៅតាមផ្សារ វត្តអារាម សាលារៀន និងតំបន់ទេសចរណ៍ធម្មជាតិមួយចំនួនទៀត។
លោកបានបញ្ជាក់បន្ថែមថា ៖ «ដោយសារតែភ្ញៀវទេសចរចូលមកកម្សាន្ត មានរយៈពេលខ្លីពេក ដូចនេះប្រយោជន៍ដែលពលរដ្ឋនិងអាជីវករ ទទួល បានពី ដំណើរកម្សាន្តគឺមិនបានច្រើននោះទេ។ តែយ៉ាងណាក៏ដោយនេះ ក៏ជាសញ្ញាល្អមួយសម្រាប់វិស័យទេសចរណ៍យើងដែរ»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា ការចូលចតនៃនាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងហើយមួយគ្រឿងទៀត ជាបន្តបន្ទាប់នេះ បានបង្ហាញពីសញ្ញាណវិជ្ជមានមួយ សម្រាប់វិស័យ ទេសចរណ៍ របស់កម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុផ្ទាល់។
លោកបានបន្តទៀតថា កន្លងទៅធ្លាប់មានភ្ញៀវទេសចរមួយចំនួនតូច ដែលមកតាមនាវាទេសចរណ៍បែបនេះ បានទៅកម្សាន្ត នៅខេត្តផ្សេងៗ ក្រៅពីខេត្តព្រះសីហនុដែរ តាមរយៈភ្នាក់ងារទេសចរកម្ពុជា ដែលមានដូច ជាខេត្តកែប កំពត និងកោះកុងជាដើម។ ប៉ុន្តែក្រោយមានវិបត្តិកូវីដ១៩មក សេវាកម្មទេសចរណ៍ប្រភេទនេះ បានផ្អាកបណ្តោះអាសន្នសិន រហូតដល់ ថ្មីៗនេះ មាននាវាទេសចរណ៍មកជាបន្តបន្ទាប់ ប៉ុន្តែបានត្រឹមកម្សាន្ត ក្នុង ខេត្តព្រះសីហនុ មិនបានទៅខេត្តដទៃទៀត ដោយសារមកក្នុងរយៈខ្លីពេក។
លោក ហូ វណ្ឌី បានបញ្ជាក់ថា ៖ «ខ្ញុំសង្ឃឹមថា នាវាទេសចរណ៍ខ្នាត ធំទាំងនោះ នឹងអភិវឌ្ឍន៍កម្មវិធីកំសាន្តរបស់គេបន្ថែមទៀតនៅកម្ពុជា ដើម្បីឱ្យយើងអាចទាញផលប្រយោជន៍បានកាន់តែច្រើនថែមទៀតពីការចូលចតរបស់នាវាទាំងនោះ។ ការចូលចតនាវាខ្នាតធំនៅកម្ពុជា ក្នុងរយៈពេលខ្លីៗ នេះ ដោយសារតែខាងនាវាទេសចរណ៍គេពឹងផ្អែកទៅលើគម្រោង កម្សាន្ត កម្មវិធីចាស់ ដែលកាលណោះកម្ពុជា ជាពិសេសខេត្តព្រះសីហនុមិនទាន់ មានភាពសម្បូរណ៍បែបលើផលិតផលទេសចរណ៍ និងកន្លែងកម្សាន្ត នៅឡើយ ដែលខុសពីបច្ចុប្បន្ននេះ»។
លោកបានបន្ថែមថា ថ្វីត្បិតតែការចូលចតនេះមានរយៈពេលខ្លី តែជានិន្នាការ មួយដែលល្អ ក្នុងការទាក់ទាញទេសចរណ៍ ដែលរាជរដ្ឋាភិបាល បាន និងកំពុង ពិចារណា ទៅលើទេសចរណ៍រយៈពេលខ្លី ដែលមានន័យថា ទេសចរ ដែលមកកម្សាន្តមិនស្នាក់នៅទេ ប៉ុន្តែចូលក្នុងចំនួនរាប់ពាន់នាក់ ឬឈានដល់រាប់ម៉ឺននាក់ ក្នុងនាវាយក្សនីមួយៗ។

យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិនប្រមាណ២៥,០០០នាក់ដែរ ដែលមានការកើន ឡើង៩០១ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕
ដោយ៖វណ្ណ សុជាតា

ads banner