អង្គពិធីប្រជុំផ្សព្វផ្សាយខ្លឹមមសារមហាសន្និបាតវិសមញ្ញតំណាងទូទាំងប្រទេស នៅ គណបក្សនៅស្រុកស្ទោង ខេត្តកំពង់ធំ ប្តេជ្ញាយកឈ្នះការបោះឆ្នោតសកលជ្រើសតាំតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យខាងតែបាន
កំពង់ធំ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ដែលមានការចូលរួមរបស់លោក លោកស្រីជា ប្រធាន អនុប្រធាន ក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិកសមាជិការក្នុងស្រុកស្ទោង ប្រមាណជាង ៨០០នាក់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថា យ៉ាវ ប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្ទោង បានអាននូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស ជូនអង្គពិធីទាំងមូលបានជ្រាបនិង សំដៅយកឈ្នះការបោះឆ្នោតជាសកលជ្រើសតាំតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យខាងតែបាន។
ឯកឧត្តម បានធ្វើការណែនាំដល់ក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង និងសមាជិកសមាជិកាទាំងអស់ត្រូវបន្ត ថែរក្សាកាពារសន្តិភាព សន្តិសុខសាធារណៈ ជូនប្រទេសជាតិក្នុងមូលដ្ឋាន ដើម្បីជាទីកក់ក្តៅរបស់ប្រជាពលរដ្ឋ ហើយត្រូវបន្តផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ឆាប់រហ័ស ប្រសិទ្ធិភាពក្នុងការបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយភាពជឿទុកចិត្តពីម្ចាស់ឆ្នោត។
ឯកឧត្តម ថា យ៉ាវ ក៏បានណែនាំបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋានត្រូវលើកកម្ពស់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសកែសម្រួលពីផ្លូវដីស ទៅជាគ្រួសក្រហម ផ្លូវបេតុង និងផ្លូវកៅស៊ូជាលំដាប់ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល និងចូលរួមកាត់បន្ថយភាពក្រីក្រ។ ត្រូវតបណ្តាញនិងផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត បន្តសេវាថែទាំសុខភាពបឋមនៅតាមមន្ទីពេទ្យរដ្ឋជូនប្រជាពលរដ្ឋ បន្តពង្រីកគ្រឹស្ថានសិក្សាសាធរណៈឲ្យបានដល់ជិតនឹងប្រជាពលរដ្ឋបំផុត ។
ឯកឧត្តម ថា យ៉ាវ បានក្រើនរំលឹកដល់ក្រុមកាងារគណបក្ស និងគ្រប់អង្គភាពផ្តល់សេវាសាធារណៈ ព្រមទាំងអាជ្ញាធរមូលដ្ឋានត្រូវ បន្តផ្តល់សេវាធ្វើអំពើល្អជាមួយអ្នកទទួលសេវា និងប្រពលរដ្ឋដើម្បីទទួលបាននូវការគាំទ្រយ៉ាងពិតប្រាកដពីប្រជាពលរដ្ឋ៕ ដោយ ប៊ុន រដ្ឋា







