ម៉ាកាវសម្រេចដកចេញវិធានការពាក់ម៉ាស់នៅទីកន្លែងមួយចំនួនចាប់ពីថ្ងៃទី២៧កុម្ភៈ

ចិន៖អាជ្ញាធរនៅទីក្រុងម៉ាកាវប្រទេសចិន ដែលជាមជ្ឈមណ្ឌលល្បែង ស៊ីសងដ៏ធំបំផុតរបស់ពិភពប្រកាសថា វិធានការបង្ការការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ តាមទីកន្លែងមួយចំនួននឹងត្រូវដកចេញគិត ត្រឹម ថ្ងៃចន្ទទី២៧ខែកុម្ភៈ។ វិធានការទាំងនោះអាចនឹងបន្ត អនុវត្តនៅតាម សេវាដឹក ដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ និងកន្លែងមួយចំនួនទៀត។

ការប្រកាសបែបនេះធ្វើឡើងដោយរដ្ឋបាលក្រុងម៉ាកាវនៅព្រឹកថ្ងៃទី២៦ខែកុម្ភៈ។អាជ្ញាធរម៉ាកាវលើកឡើងនៅក្នុងសេចក្តី ថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួនថា ចំណាត់ការទាំងអស់នេះនឹងចូល ជា ធរមានចាប់ពីថ្ងៃចន្ទទី២៧ខែកុម្ភៈ។

រដ្ឋបាលក្រុងម៉ាកាវ៖«ស្ថានភាពនៃជំងឺកូវីដ១៩ នៅទីក្រុងម៉ាកាវ មានរក្សាស្ថិរភាពក្នុងរយៈពេលពីរខែចុងក្រោយនេះ។

យោងតាមបទពិសោធន៍ប្រឆាំងការរាតត្បាតទូទាំងពិភពលោក មជ្ឈមណ្ឌលឆ្លើយតបនិងសម្របសម្រួលប្រឆាំងជំងឺកូវីដ-១៩ នឹងកែសម្រួលវិធានការដែលតម្រូវឱ្យមនុស្សពាក់ម៉ាស់»។
ម៉ាកាវតំបន់រដ្ឋបាលពិសេសរបស់ចិន ដែលជាកន្លែងចុងក្រោយ បង្អស់ នៅទូទាំងពិភពលោកដែលបានកំណត់ឱ្យមនុស្សរស់នៅនិងកម្សាន្តនៅទីនោះត្រូវពាក់ម៉ាស់។អាជ្ញាធរម៉ាកាវបញ្ជាក់ថា វិធានការពាក់ម៉ាស់ នេះនឹងបន្តរហូតដល់ថ្ងៃទី៨ខែមីនា។ទោះជាយ៉ាងណា អាជ្ញាធរបាន និយាយ ថា អាជ្ញាធរអាចនឹងដកចេញនូវវិធានការតម្រូវឱ្យពាក់ ម៉ាស់ នៅតាមទីកន្លែងមួយចំនួន ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

តំបន់ស្វយ័តរបស់ចិនគឺហុងកុង និងម៉ាកាវ បានអនុវត្តតាមគោល នយោ បាយកូវីដសូន្យ របស់ចិនអស់រយៈពេលបីឆ្នាំមកហើយ។ក្រុងហុងកុងបានចាប់ផ្តើមបន្ធូរបន្ថយវិធានការបង្ការកូវីដ១៩ដ៏តឹងរ៉ឹងរបស់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែនៅតែបន្តតម្រូវមនុស្សពាក់ម៉ាស់។

ទាក់ទងនឹងវិធានការពាក់ម៉ាស់នេះដែរ ប្រជាពលរដ្ឋនៅចិនដីគោក មិនតម្រូវឱ្យពាក់ម៉ាស់នៅខាងក្រៅនោះទេ ទោះបីជាអាជ្ញាធរលើក ទឹកចិត្ត ពួកគេឱ្យធ្វើពាក់ម៉ាស់នៅតាមទីសាធារណៈក្នុងផ្ទះ, អាកាស យា នដ្ឋាន និងស្ថានីយរថភ្លើងក៏ដោយ។
រដ្ឋាភិបាលរបស់ម៉ាកាវបាននិយាយថា បុគ្គលដែលមានរោគសញ្ញា ដូចជំងឺគ្រុនផ្តាសាយគួរតែពាក់ម៉ាសនៅពេលចេញទៅក្រៅ ហើយ អ្នកដែលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណទាំងអស់ត្រូវពាក់ម៉ាស់ពេលធ្វើដំណើរជុំវិញទីក្រុង៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner