ឯកឧត្តម ស្រី ឌឹក ៖ ដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងសូមឱ្យសមាជិកម្នាក់ៗ ក្លាយជាម្ចាស់សន្លឹកឆ្នោត ១សន្លឹក នៅពេលបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ

ខេត្តព្រះវិហារ៖ ឯកឧត្តម ស្រី ឌឹក សមាជិក គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកជាំក្សាន្ត បានធ្វើការផ្ដាំផ្ញើដល់ សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ត្រូវរួមគ្នារក្សា សន្តិភាព ដែលរកបានដោយលំបាកបំផុត ពីសំណាក់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំដ៍ខ្ពង់ខ្ពស់ នៃយើងទាំងអស់គ្នា ឱ្យបានគង់វង្ស ។

ប្រសាសន៍ផ្តាំផ្ញើខាងលើនេះ ធ្វើឡើងនៅក្នុងឱកាស ឯកឧត្តមបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយមហាសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានអ្នកចូលរួម សរុបចំនួន ៧៣០នាក់ ។

ឯកឧត្តម ស្រី ឌឹក ថ្លែងថា៖ មានសន្តិភាព ទើបយើងមានឱកាស កសាងអភិវឌ្ឍន៍ប្រទេសជាតិដូចសព្វថ្ងៃនេះ ដូចនេះដើម្បីការពារសន្តិភាពបាន មានតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងសូមអោយសមាជិកម្នាក់ៗ ក្លាយជាម្ចាស់សន្លឹកឆ្នោត អោយបាន ១សន្លឹក នៅពេលបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ ដើម្បី អោយយើងមានឱកាសកសាង អភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចម្រើន បន្ថែមទៀត ។

ឯកឧត្តម បន្តថា សម្តេចតេជោ ហ៊ុន សែន តែងតែដើរជួរមុខ ក្នុងការការពារអាយុជីវិត ប្រជាពលរដ្ឋ កម្ពុជា សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា មិនចង់អោយពលរដ្ឋលំបាកនោះទ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ជាប្រមុខដ៍ឈ្លាសវៃ កម្ពុជា បានបន្តខិតខំពុះពារជំនះរាល់ការលំបាកទាំងអស់ ធ្វើអោយដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើជាបន្តបន្ទាប់ ប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ។

ជាមួយគ្នានេះ ឯកឧត្តម ស្រី ឌឹក ក៍សូមផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ពិសេស យុវជន យុវនារី គណបក្សប្រជាជនកម្ពុជា ត្រូវមានភារកិច្ចបម្រើប្រជាពលរដ្ឋ ដោយត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវសីលធម៌ គុណធម៌ និងភាពថ្លៃថ្នូរ សុភាពរាបសារ ហើយលើសពីនេះ ក៏ត្រូវខិតខំចូលរួមចំណែកបន្តថែរក្សាសមិទ្ធផល ដែលយុវជនជំនាន់មុន បានបន្សល់ទុកឲ្យ ព្រមទាំង ខិតខំបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗ បន្ថែមទៀត ៕ សួនលីណា

ads banner