ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និង និស្សិត ជាង ៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិ បណ្តុះ បណ្តាលបច្ចេក ទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា ។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តែងបាន ផ្តល់ កិត្តិយស អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិត ដែល បញ្ចប់ ការសិក្សាពីវិទ្យា ស្ថាន ជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងនោះសម្តេចតេជោ ធ្លាប់បាន អញ្ជើញ ជាអធិបតីចំនួន ៤លើក រួច ហើយ ។

ឯកឧត្តម អ៉ិត សំហេង បានបន្តថា គរុនិស្សិតបច្ចេកទេសរួមមាន៖ កម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុបចំនួន ៥,៤៥០នាក់ ស្រី ៤២៧នាក់។ ក្នុងនោះគរុនិស្សិត និងនិស្សិត មានពិការភាពចំនួន ៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន ២៩នាក់ ក្នុងចំណោម ១៧០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកថា វិទ្យាស្ថានជាតិ បណ្តុះ បណ្តាលបច្ចេកទេស ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥៨ ដែលមានឈ្មោះថា «មជ្ឈមណ្ឌល ព្រះកុសុមៈ»។ ប៉ុន្តែមជ្ឈមណ្ឌលនេះ ត្រូវបានផ្អាកដំណើរការក្នុងរបបប្រល័យពូជសាស្ត្រ ប៉ុល ពត និងត្រូវបានដំណើរឡើងវិញ នៅឆ្នាំ១៩៨១ និងត្រូវបានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់ ។

វិទ្យាស្ថាននេះ បានផ្ទេរពីក្រសួងអប់រំ យុវជន និងកីឡា មកក្រោមក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ មានឈ្មោះថា «វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស»។ វិទ្យាស្ថាននេះ មានភារកិច្ចស្នូល ចំនួន២ គឺបណ្តុះបណ្តាលគរុនិស្សិតបច្ចេកទេ សសម្រាប់ធ្វើជាគ្រូបច្ចេក ទេសបម្រើ ការងារ នៅតាម គ្រឹះ ស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពី រយៈពេលខ្លី រហូតដល់រយៈពេលវែង ទាំងនិស្សិតអាហារូបករណ៍របស់រដ្ឋ និងនិស្សិតបង់ថ្លៃសិក្សា។

វិទ្យាស្ថាននេះ មានគណៈគ្រប់គ្រងសាស្រ្តាចារ្យ និងបុគ្គលិក ខ្មែរ -បរទេស ជាប់កិច្ចសន្យា សរុបចំនួន ២៥៨នាក់ ស្រី ៦៤នាក់។ ក្នុងនោះមានកម្រិតថ្នាក់ បណ្ឌិត ចំនួន ០៩នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០៨នាក់ ស្រី ១៨នាក់ កម្រិតថ្នាក់បរិញ្ញា បត្រ/ វិស្វ ករ ចំនួន ៨៤នាក់ ស្រី ២៨នាក់ កម្រិតក្រោមបរិញ្ញាបត្រចំនួន ៥៧នាក់ ស្រី ១៨នាក់។

ចាប់តាំងពីឆ្នាំ២០០១ ដល់បច្ចុប្បន្ន វិទ្យាស្ថាន បានបណ្តុះ បណ្តាល សិក្ខា កាម សិស្ស និស្សិត គរុនិស្សិត សរុបប្រមាណ ១៨,៤៩៦នាក់ ស្រី ២,២១៨នាក់។ ក្នុងនោះបញ្ចប់ ការ សិក្សាចំនួន ១៤,២៧០នាក់ ស្រី ១,៧៥២នាក់ និងកំពុងសិក្សាសរុប ៤,២២៦នាក់ ស្រី ៤៦៦ នាក់។ នៅវិទ្យាស្ថាននេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោចំនួន ១៧០នាក់ ក្នុងនោះ បានបញ្ចប់ការសិក្សាចំនួន ៨០នាក់ និងកំពុងបន្តការសិក្សា ៩០នាក់។

គរុនិស្សិតដែលបានបញ្ចប់ការសិក្សា ក្រសួងបានចាត់តាំងឱ្យបម្រើការងារនៅតាមគ្រឹះស្ថានសិក្សានានា របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ ការបណ្តុះបណ្តាលពីវិទ្យាស្ថាន ទទួលបានការងារធ្វើ ១០០ភាគរយ ដែលក្នុងនោះ មាន ៩២ភាគរយចេញធ្វើការ និង៨ភាគរយទៀត បន្តការសិក្សា ឬបង្កើតមុខរបរដោយខ្លួនឯង។ ក្រៅពីនេះ វិទ្យាស្ថាន ក៏ទទួលបានវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ ISO 9001:2015 ព្រមទាំងទទួលបានលទ្ធផល ល្អប្រសើរ នៃការវាយតម្លៃការធានាគុណភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner