ចិនប្រកាសធ្វើកំណែទម្រង់ ហិរញ្ញវត្ថុឲ្យស៊ីជម្រៅបើកចំហ សម្រាប់ការវិនិយោគបរទេស

ប៉េកាំង:
នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង (Li Keqiang )បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសចិននឹងធ្វើកំណែទម្រង់ហិរញ្ញវត្ថុឱ្យស៊ីជម្រៅ ព្រមធ្វើឱ្យប្រសើរឡើងនូវបទបញ្ញត្តិនានា ដើម្បីការពារពីហានិភ័យដល់សេដ្ឋកិច្ច និងបើកចំហរបន្ថែមទៀតដល់ការវិនិយោគពីបរទេស។

នាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះបន្ថែមថា រដ្ឋាភិបាលចិននឹងការពារហានិភ័យសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលមានគុណភាពខ្ពស់និងកាត់បន្ថយបន្ទុកពន្ធមួយចំនួនផង។
នាយករដ្ឋមន្ត្រីបញ្ជាក់ថា៖«យើងចាំបាច់ត្រូវធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅលើប្រព័ន្ធហិរញ្ញវត្ថុ ដោយត្រូវធ្វើអោយប្រសើរឡើងនូវបទប្បញ្ញត្តិហិរញ្ញវត្ថុ ដើម្បីការពារហានិភ័យហិរញ្ញវត្ថុក្នុងតំបន់និងជាប្រព័ន្ធ»។

ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងហានិភ័យហិរញ្ញវត្ថុបណ្ដាលមកពីវិបត្តិ COVID-19។ កូវីដ១៩បានបង្ករឱ្យប្រទេសចិនមានវិបត្តិអចលនទ្រព្យក្នុងប្រទេស ព្រមទាំងបង្ករហានីភ័យមួយចំនួនទៀតទាក់ទងនឹងបទបញ្ញត្តិនានាព្រមទាំងរារាំងដល់កំណើននៃការនាំចេញជាដើម។

គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិចិន (NDRC) បានលើកឡើងថា៖«យើងនឹងអនុវត្តការងារកំណែទម្រង់សំខាន់ៗ ដើម្បីដកចេញនូវឧបសគ្គស្ថាប័នដែលឈរនៅក្នុងវិធីនៃការលើកកម្ពស់ការអភិវឌ្ឍន៍»។

NDRC បាននិយាយថា ប្រទេសចិននឹងបង្កើត និងអនុវត្តផែនការមួយសម្រាប់ជុំមួយទៀតនៃកំណែទម្រង់សហគ្រាសគ្រប់គ្រងដោយរដ្ឋ ដើម្បីជួយក្រុមហ៊ុនចិនឱ្យក្លាយជា “ក្រុមហ៊ុនលំដាប់ពិភពលោក” ៕
ដោយ: វណ្ណ ស័ក្កិ

ads banner