កីឡា បានផ្តល់ឱកាស ទៅដល់យុវជនបំពេញនូវក្តីប្រាថ្នា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព និងផ្តល់នូវការចូលរួមទស្សនាដល់អ្នកគាំទ្រ និងស្រលាញ់កីឡា ជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្តដែលមិនអាចខ្វះបាន

កណ្តាល ៖ កីឡា បានផ្តល់ឱកាស ទៅដល់យុវជនបំពេញនូវក្តីប្រាថ្នា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព និងផ្តល់នូវការចូលរួមទស្សនាដល់អ្នកគាំទ្រ និងស្រលាញ់កីឡា ជាមួយនឹងស្នាមញញឹម សម្លេងហោរកញ្ជ្រាវ ចំណីចក្ខុ សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្តដែលមិនអាចខ្វះបាន នេះជាការលើកឡើងរបស់ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកល្វាឯម ទទួលបន្ទុក ចលនាយុវជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រធានក្រុបការងាររាជរដ្ឋាភិបាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និង ស្រុកកៀនស្វាយ ថ្លែងក្នុងពិធីបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់អគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នប្រចាំឆ្នាំ២០២៣ កាលពីចុងសប្តាហ៍កន្លងទៅ។

ឯកឧត្តម ជាប ដាវុធ បានបន្តទៀតថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ត៌មានរ័ត្នប្រចាំឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង ដោយក្រុមការងារយុវជនស្រុកល្វាឯម សហការជាមួយ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក្រោមការយកចិត្ត ទុកដាក់ជួយឧបត្ថម្ភទាំងថវិកា ស្មារតី និងសម្ភារៈពីសំណាក់ ឯកឧត្តបអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។ ទាំងនេះហើយជាការយកចិត្តទុកដាក់ របស់ថ្នាក់ដឹង ជាពិសេស យកចិត្តទុកដាក់ក្នុងការចូលរួមលើកស្ទួយសង្គមជាតិទាំងមូលតាមរយៈការផ្សព្វផ្សាយ នូវសារអប់រំជាពិសេស សម្រាប់កីឡាករ យុវជន សិស្សានុសិស្សទូទៅ ដើម្បីឱ្យពួកគេកាន់តែមានគុណភាពចំណេះដឹងល្អប្រសើរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ កាន់តែមានការប្រុងប្រយ័ត្ន ការយល់ដឹងចំពោះបញ្ហាប្រឈម និងភាពអវិជ្ជមានដែលតែងតែកើតមានជាយថាហេតុនៅ ក្នុងសង្គម។

ឯកឧត្តម បានបន្តទៀតថា សារអប់រំសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញថា “ប្រជាជនមួយនាក់ កីឡាមួយប្រភេទ យើងលេងបាល់ទាត់ និយាយថាទេចំពោះគ្រឿងញៀន”, “យើងលេងបាល់ទាត់ដើម្បីសុខភាព មិត្តភាព និងការអប់រំ”, “សន្តិភាពនាំឲ្យមានការអភិវឌ្ឍ និងមានឱកាសលេងបាល់ទាត់”។

លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈកម្មការបានបញ្ជាក់ថាក្រុមកីឡាបាល់ទាត់ដែលចូលរួមប្រកួតមានចំនួន 20 ក្រុមក្នុងនោះក្រុមបុរសមានចំនួន 16 ក្រុមនិងក្រុមនារីចំនួន 4 ក្រុម។មកពីឃុំចំនួន 13 ក្នុងស្រុកល្វាឯមរួមមានក្រុមយុវជនឃុំអរិយក្សត្រឃុំសារិកាកែវក្រុមយុវជនល្ខោនខោលវត្តស្វាយអណ្ដែតយុវជនឃុំពាមឧកញ៉ាអុងក្រុមយុវជនវិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុងក្រុមយុវជនឃុំកោះរះក្រុមយុវជនឃុំថ្មគោក្រុមយុវជនភូមិទឹកឃ្លាំងក្រោមយុវជនអធិរាជជ្រោយពិសីក្រុមយុវជន សសយកឃុំបឹគ្រំក្រុមយុវជនឃុំល្វាសក្រុមយុវជនឃុំកោះកែវក្រុមយុវជនឃុំសំបួរក្រុមយុវជនឃុំភូមិធំក្រុមយុវជនឃុំព្រែករៃក្រុមយុវជនឃុំពុកឫស្សីឃុំដែលមិនបានចូលរួមប្រកួតមានឃុំព្រែកក្មេងឃុំបារុងដោយមូលហេតុមិនមានសមាជិកគ្រប់គ្រាន់ ។ ក្រុមយុវជនទាំង 16 ក្រុមត្រូវបែងចែកជាបួនពូលមានបួនក្រុមដែលត្រូវប្រកួតដោយប្រើរូបមន្តវិលជុំ។សន្សំពិន្ទុជ្រើសរើសយកចំណាត់ថ្នាក់លេខមួយលេខ 2 ក្នុងពូលនីមួយៗទៅខ្វែងវគ្គបន្ត។ចំណែកក្រុមនារីទាំងបួនក្រុមត្រូវប្រកួតគ្នាដោយប្រើរូបមន្តវិលជុំសន្សំពិន្ទុនិងយកចំណាត់ថ្នាក់សន្សំពិន្ទុក្នុងការប្រកួតវិលជុំ ។ ជាចំណាត់ថ្នាក់ផ្លូវការតែម្ដង។រយៈពេលនៃការប្រកួតចាប់ផ្ដើមពីថ្ងៃទី 5 មិនាឆ្នាំ 2023 រហូតដល់ថ្ងៃទី 27 ខែឧសភាឆ្នាំ 2023។ដោយប្រកួតពីរដងក្រុមមួយសប្តាហ៍គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យសរុប 40 ប្រកួត ៕

ដោយ ៖ ប៊ុន ធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner