សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា កំពុងផ្ដល់នូវការរៀបចំការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់និស្សិតក្រីក្រ ១,៥ លាននាក់ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច និងផលិតកម្មនៅក្នុងស្រុក
ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាកំពុងផ្ដល់នូវការរៀបចំការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់ននិស្សិតក្រីក្រចំនួន ១,៥ លាននាក់ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច និងផលិតកម្មនៅក្នុងស្រុក ។

សម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាលកម្ពជា ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបំពេញគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងនោះ មាននយោបាយគាំពារសង្គម និងប្រជាពលរដ្ឋ ដែលគោលនយោបាយទាំងនោះត្រូវបានអនុវត្តន៍ និងទទួលផលរួចមកហើយ។

សម្តេច ក៏បានថ្លែងដែរថា ពេលនេះ គឺជាពេលតថ្លៃនៃនយោបាយ ដោយគណបក្សខ្លះ សន្យាហួសហេតុ ទោះពួកគេដឹងថា មិនអាចធ្វើបានតាមសន្យាក៏ដោយ។ សម្ដេចថា ការសន្យានោះមានដូចជា៖ បញ្ចុះតម្លៃសាំងឱ្យទាប ខណៈដែលកម្ពុជា មិនមែនជាប្រទេសផលិតប្រេង, សន្យាទិញទិញឡាន ម៉ូតូ ធ្វើផ្ទះថ្មឱ្យប្រជាពលរដ្ឋ ខណៈដែលខ្លួនគ្មានទាំងកង់ជិះ និងនៅផ្ទះស្លឹក ឬស្បូវនោះ ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ