សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់មន្ត្រី ដែលបានផ្ញើសារជូនសម្តេច សូមសរសេរឱ្យខ្លី និងឱ្យចំ ចំណុច
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងផ្តាំផ្ញើដល់មន្ត្រី ដែលបានផ្ញើសារជូនសម្តេច សូមសរសេរឱ្យខ្លី និងចំៗចំណុច ខ្លឹមសារ សុំខ្លី ហើយខ្លឹម ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមផ្តាំដល់មន្ត្រី ដែលបានផ្ញើសារជូនសម្តេច សូមសរសេរឱ្យខ្លី និងចំៗចំណុច ព្រោះសម្តេចគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អាន និងមើលសារដ៏វែងអន្លាយទាំងនោះទេ។ សម្តេច បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ បើមិនចាំបាច់ទេ សូមកុំផ្ញើសារជូនសម្តេចនាពេលព្រឹក ជាពិសេសសារអាក្រក់ៗ។ សម្ដេច បានលើកឡើងដូច្នេះ ព្រោះតែមានមន្ដ្រីមួយចំនួន បានផ្ញើសារច្រើនឃ្លីប និងវែងៗ ព្រមទាំងខ្លឹមសារសំណេរក៏វែង ជាហេតុនាំឲ្យសម្ដេចគ្មានពេលបើកស្ដាប់ និងអាន។ ទន្ទឹមនឹងនេះ សម្ដេចស្នើកុំផ្ញើសាររឿងមិនល្អ នៅពេលព្រឹកនាំឲ្យរឿងមិនល្អ កើតឡើង ឬមានអារម្មណ៍មិនល្អនៅពេលព្រឹក ៕




អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ