សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះហត្ថលេខារួចហើយ ដោយកម្មករ កម្មការិនីដែលរោងចក្រព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភ ដូចកាលពីសម័យកូវីដដែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះហត្ថលេខារួច ដោយកម្មករកម្មការិនីដែលរោងចក្រព្យួរការងារ នឹងទទួលបានប្រាក់នោះ ដូចកាលពីសម័យកូវីដដែរ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំបានចុះហត្ថលេខារួចហើយ ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ កម្មការនី ដែលរោងចក្រព្យួរការងារ»។

សម្តេចតេជោ បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជូនសំណើរមកដល់ខ្ញុំហើយ បន្ទាប់ពីខ្ញុំបានផ្តល់អនុសាសន៍ ដូច្នេះខ្ញុំបានសម្រេចរួចហើយដែលកម្មករកម្មការិនីរបស់យើងនឹងទទួលបានប្រាក់នោះដូចកាលពីសម័យកូវីដដែរ ។ សម្តេច ថា មានកម្មករចំនួន ៣២០០០នាក់ ក្នុងនោះ មានស្ត្រីចំនួន ២៩០០០នាក់ ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឲ្យក្រសួងការងារ និងក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី៦ មីនា ត្រូវយកចិត្តទុកដាក់សំរាប់កម្មករដែលរោងចក្រព្យួរការងារ ដោយសារការបញ្ជាទិញសំលៀកបំពាក់ពីអឺរ៉ុប និងអាមេរិក ទៅកាន់ប្រទេសនានា ដែលក្នុងនោះ កម្ពុជា ក៏មានការថយចុះ ដោយសារតែអតិផរណាពិភពលោកនេះ ៕ អត្ថបទ៖ វណ្ណាលុក, រូបភាព វ៉េង លឹមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner