សមាគមមិត្តយើង រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង”ដោយបាន កាត់សក់ ជូនដល់សិស្សនិស្សិត លោកគ្រូអ្នកគ្រូដែលមានជីវភាពខ្វះខាតជាង ៥០០នាក់ នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ភ្នំពេញ៖ ក្នុងការជួយដល់អ្នកមានជីវភាពក្រលំបាក ក៏ដូចជាចូលរួមក្នុងការជួយដល់សង្គមផងនោះសមាគមមិត្តយើង ជាមួយវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកាត់សក់ ជូនដល់សិស្សនិស្សិត លោកគ្រូអ្នកគ្រូជាង ៥០០នាក់ ។

គួររំលឹកថា កម្មវិធីសក់ និងសម្រស់នេះបានប្រារព្ធធ្វើឡើងនាថ្ងៃទី៧ខែ មីនា ឆ្នាំ ២០២៣នាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(NTTI) និងនេះក៏ជាលើកទី៥ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះឡើង។

ទាក់ទិនក្នុងរឿងនេះ លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និង ជានាយកសាលាជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) លើកឡើងថា៖ ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូន ដែលមានជីវភាពខ្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការក៏ដូចជាសិស្សនិស្សិត លោកគ្រូអ្នកគ្រូអោយទទួលបានសក់ស្អាតជាដើម។

កម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកបានឱ្យដឹងទៀតថាថ្ងៃនេះមានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង ៦០នាក់ តំណាងក្រុមហ៊ុនដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ជូនដល់សិស្សនិស្សិតដែលកំពុងបង្រៀន និងរៀននៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

លោកបន្តថាសមាគមមិត្តយើងមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នក ដែលមានជីវភាពខ្វះខាត។ កម្មវិធី៥លើកកន្លងទៅនេះ យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូន ដែលមានជីវភាពខ្វះខាតជាង ២ពាន់នាក់រួចមកហើយ ។ ជាមួយគ្នាននេះ កន្លងមកយើងមិនត្រឹម តែផ្តល់ការកាត់សក់ ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយ មានដូចជា អង្ករ និងសម្ភារៈមួយចំនួន ជូនដល់ពួកគាត់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

សូមជម្រាបថាបន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការផ្តល់ជូនកាដូរជាអាវយឺតមិត្តយើងម្នាក់១, ថ្នាំដុះធ្មេញ និងច្រាស់ដុះធ្មេញក្រោមការឧបត្ថមពីក្រុមហ៊ុន CC ធម្មជាតិ ចំនួនម្នាក់មួយប្រអប់ដល់អ្នកដែលបានកាត់សក់ផងដែរ ៕

ដោយ៖​ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner