ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដ៏ល្អសម្រាប់លោកអ្នកដែល ធ្វើការងារក្នុងវិស័យសិល្បៈ និងវប្បធម៌។ សូមសាកល្បងដើម្បីបង្ហាញសមត្ថភាពច្នៃប្រឌិត របស់អ្នកឲ្យភ្លឺថ្លាតាមដែលអាចធ្វើទៅបាន។ លោកអ្នកមិនចាំបាច់បារម្ភពីស្ថានភាពហិរញ្ញ វត្ថុរបស់អ្នកនោះទេ ពីព្រោះអ្នកអាចស៊ូទ្រាំបានគ្រប់កាលទេស ព្រមទាំងអាចជំនះរាល់ បញ្ហា ដូច្នេះអ្នកនឹងអាចទទួលបានជោគជ័យ និងផលចំណេញច្រើនជាងការរំពឹងទុក។ ក្រៅពីនេះ លោកអ្នកមានការគិតដ៏ច្បាស់លាស់ ដែលអាចសម្រួលដល់ការដោះស្រាយ បញ្ហាបានល្អ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះទាមទារអោយលោកអ្នកកំណត់ការងារអាទិ ភាព។ ជ្រើសរើសការងារសំខាន់យកមកអនុវត្តមុន ហើយព្យាយាមធ្វើការនោះឲ្យបានរួច រាល់ និងរហ័សបំផុត។ លោកអ្នកអាចនឹងត្រូវរំខាន ដោយភាពប្រទាំងប្រទើសក្នុងទំនាក់ ទំនងរវាងមនុស្សធ្វើការជាមួយគ្នា ដូច្នេះវានឹងបណ្តាលឲ្យអ្នកខាតបង់ពេលវេលាច្រើន ដោយឥតប្រយោជន៍។ លើសពីនេះ ហាមដាច់ខាត ការបំពេញការងារច្រើនក្នុងពេលតែ មួយ ពីព្រោះវានឹងធ្វើអោយអ្នកកាន់តែលំបាកតែប៉ុណ្ណោះ។ ដោយឡែក សូមមានការប្រុង ប្រយ័ត្នរឿងបាត់បង់ពេលវេលាអនុវត្តការងារតែម្តង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារនានា ហាក់មិនទទួលបានលទ្ធផលតាមការរំពឹងទុកនៅឡើយទេ។ ប៉ុន្តែសូមកុំទាន់កែប្រែស្ថានភាពអ្វីឡើយ ពន្យាពេលបន្តិចសិន ដើម្បីឲ្យអ្នកប្រាកដថា អ្វីៗអាចដោះស្រាយបាន ឬឈានដល់ចំណុចចុងក្រោយ។ អ្នកគួរចំណាយពេលវេលាសិក្សា ឬប្រមូលទិន្នន័យអំពីការងាររបស់អ្នក ហើយអ្នកក៏មិនត្រូវស្ថិតក្នុងសភាពសាម័ញ្ញពេកនោះទេ។ សូមកែប្រែខ្លួនឯង ដើម្បីអាចទទួលបានទំនុកចិត្តបន្ថែម។ ផ្ទុយពីនេះ លោកអ្នកមានលទ្ធភាពកែប្រែស្ថានភាពដែលលំបាកបានល្អ ហេតុនេះមិនចាំបាច់ត្រូវព្រួយ ពេកនោះទេ ព្យាយាមបំពេញការងារអោយអស់លទ្ធភាពប៉ុណ្ណោះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យធ្វើការហួស ម៉ោង។ សក្តានុពលថាមពលរបស់អ្នកគឺមានខ្ពស់ ប៉ុន្តែអ្នកគួរតែសន្សំកម្លាំងរបស់អ្នក ហេតុ នេះកុំបង្កើតរូបរាងនៃសកម្មភាពស្វិតស្វាញពេក ពីព្រោះអ្នកនឹងមានអារម្មណ៍ថានឿយ ហត់ខ្លាំងមិនខាន។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នចំពោះកំហុស ឬជម្លោះដែលនឹងអាចកើត ឡើងជាយថាហេតុរវាងមនុស្សនៅក្នុងក្រុម។ ហេតុដូច្នេះ សូមកុំនិយាយស្តីច្រើន មានការអនុ គ្រោះ ព្យាយាមរស់នៅដោយស្ងៀមស្ងាត់ ដោយសារការតបតគ្មានហេតុផលល្អប្រសើរ សម្រាប់កិច្ចការរបស់អ្នកនោះទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមកុំឲ្យមានការរំខានពីស្ថានភាពខាងក្រៅ ពីព្រោះ លទ្ធភាពដែលអ្នកនឹងធ្លាក់ទៅក្នុងស្ថានភាពទាស់ទែងគ្នា និងរឿងអាស្រូវអាចនឹង កើតឡើង។ យកល្អសូមកំណត់ទំនាក់ទំនងរបស់អ្នកជាមួយថ្នាក់លើ និងមិត្តរួមការងាររបស់ អ្នកដើម្បីពិភាក្សាអំពីបញ្ហាទូទៅ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យរស់នៅភ្ជាប់នឹង ស្ថានភាពអវិជ្ជមាន។ បើអ្នកយកចិត្តទុកដាក់នឹងការងារ នោះសំណាងនឹងកើតឡើងជា ប្រាកដណាស់។ ដោយឡែក សូមមានការប្រុងប្រយ័ត្នជាពិសេសទាក់ទងនឹងចែករំលែក ពត៌មានការងាររបស់អ្នក។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភារកិច្ចការងារហាក់ប្រទះនឹងភាពស្មុគ្រស្មាញ ដូច្នេះសូមរក្សាជំហរឲ្យបានល្អ បន្តអនុវត្តតាមផែនការជានិច្ច និងកុំបាត់បង់ទំនុកចិត្ត។ លោកអ្នកអាចសុំយោបល់ពីមនុស្សរាល់គ្នាបានដោយមិនមានផលរំខាន ឬប្រការគួរឲ្យបារម្ភអ្វីឡើយ ពីព្រោះមនុស្សដែលនៅក្បែរអ្នកពេលនេះ គឺជាមនុស្សដែលអាចជឿជាក់បាន។ ក្រៅពីនេះ សូមប្រយ័ត្នក្នុងការបណ្តាក់ទុនក្នុងទ្រង់ទ្រាយធំ ពីព្រោះមិនត្រឹមតែខាតបង់ក្នុងពេលនេះទេ។ ក្នុងនោះដែរ ប្រហែលជាអ្នកគួរកំណត់ដែនរបស់ខ្លួនអោយបានត្រឹមត្រូវ ហើយធ្វើយ៉ាងណាដោយការលំបាកនៅក្នុងថ្ងៃនេះកន្លងទៅ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនឲ្យមានការ ចុះចាញ់នូវរាល់ផលលំបាកទាំងឡាយដែលអាចនឹងជួបប្រទះ។ បើទោះបីជាកាលទេស យ៉ាងណាក្តី វាគ្រាន់តែជាស្ថានភាពទ្វេរមុខ បែបបន្លំភ្លែកអ្នកប៉ុណ្ណោះ។ សូមអ្នកប្រើប្រាស់ បទពិសោធន៍ និងចំណេះជំនាញ ព្រមទាំងពត៌មានលំអិតដើម្បីធ្វើការវាយតម្លៃឲ្យបានសម ហេតុផល។ កុំចុះចាញ់ បើទោះបីជាសម្តីខ្លះនឹងចាក់ដោតចិត្តរបស់លោកអ្នកក្តី។ ក្រៅពីនេះ ការប្រើប្រាស់លុយកាក់ ឬសូម្បីតែការផ្ទេរផ្ទូរហិរញ្ញវត្ថុរបស់អ្នក៏ត្រូវគិតគូរអោយបានច្រើន ដងដែរ ពីព្រោះកំហុសទាក់ទងនឹងរឿងលុយកាក់មានភាពផុយស្រួយក្នុងថ្ងៃនេះ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមាន អំណោយ ផលបំផុតសម្រាប់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងជំនួញអចលនទ្រព្យទាំងឡាយ។ លោក អ្នកអាចសម្រេចបានគ្រប់លក្ខខណ្ឌដ៏ល្អបំផុតសម្រាប់ខ្លួនឯង។ លើសពីនេះ អ្នកអាចផ្លាស់ ប្តូរស្ថានភាពនានាឲ្យទៅជាប្រសើរវិញបាន បើទោះបីជាក្នុងកាលទេសណាមួយក៏ដោយ។ អ្វីដែលសំខាន់ គឺគ្រាន់តែព្យាយាមរៀបពីរបៀបធ្វើការបែបសាម័ញ្ញៗគឺគ្រប់គ្រាន់។ ក្រៅពី នេះ ថ្ងៃនេះមានអំណោយផលល្អក្នុងការបង្កើតថ្មី ការបញ្ចេញគំនិតច្នៃប្រឌិតនានា ហេតុ នេះគួរឆក់យកឳកាសនេះអោយបាន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកសម្រួលការ អនុវត្តការងារ។ ប្រហែលជាអ្នកត្រូវពិនិត្យពិច័យហេតុការណ៍ដែលកំពុងកើតឡើង ហើយធ្វើ ការសម្របខ្លួនឲ្យបានប្រសើរ ជាជាងក្តោបក្តាប់គម្រោងដែលមិនសក្តិសមនឹងកាលទេស។ សម្រាប់ទំនាក់ទំនងនានាមានភាពរលូនណាស់ អ្នកកំពុងស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ ដូច្នេះ សូមយកការគិតរបស់អ្នកចេញមកក្រៅ តាមរយៈការចាប់ផ្តើមគូសវាស ឬធ្វើការបោះ ជំហានលើការងារដែលអ្នកប៉ងប្រាថ្នា។ ប៉ុន្តែលោកអ្នកក៏គួរចំណាយពេលវេលាយកចិត្តទុក ដាក់ទៅលើបទពិសោធន៍មនុស្សនៅជិតខ្លួន និងព្យាយាមរៀនសូត្រពីគេផងដែរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ មុខរបររកស៊ី និងកិច្ចការនានារបស់លោកអ្នកនឹងទទួលបានផ្លែផ្កាណាស់។ សូមកុំមានការព្រួយបារម្ភអ្វីឡើយ ចូរធ្វើការងារទៅតាមការគ្រោងទុករបស់អ្នកចុះ ពីព្រោះរាល់បញ្ហាគឺអាចដោះស្រាយបានដោយងាយស្រួលណាស។ ក្រៅពីនេះ អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ។ ដោយឡែក សូមប្រយ័ត្នបង់ចិត្ត ក៏ព្រោះតែទំនុកចិត្តដែលអ្នកមានចំពោះមនុស្សក្បែរខ្លួន។ ក្នុងពេលដំណាល គ្នានេះ គួររក្សាទឹកចិត្តអោយបានហ្នឹងហ្ន៎ អ្នកអាចមានលទ្ធភាពដ៏ល្អក្នុងការអនុវត្តការងារ ប៉ុន្តែចិត្តទន់ភ្លន់របស់អ្នកអាចនឹងនាំដល់ភាពរឹងស្ទះខ្លះផងដែរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារមានដំណើរការជាប្រក្រតី។ ដោយឡែក អ្នកកំពុងទទួលឥទ្ធិពលអវិជ្ជមានខ្លះពីខាងក្រៅ ហើយប្រសិនបើអ្នកមិនចេះគ្រប់គ្រងទេ គឺអាចនឹងបង្កផលលំបាកខ្លាំងចំពោះជីវិតឯកជន រួមទាំងការងារផង។ អ្នកមិនគួរបណ្តោយខ្លួនឲ្យធ្លាក់ក្នុងសភាពនេះទេ ដូច្នេះសូមព្យាយាមកែលម្អការគិតរបស់អ្នក ហើយត្រូវការ វិនិច្ច័យរាល់ពត៌មានដោយមិនទទួលរងឥទ្ធិពលពីខាងក្រៅ។ ដោយឡែក ប្រហែលជាអ្នក គួរតែរក្សាដំណើរនានាឲ្យស្ថិតក្នុងកំរិតតិចបំផុត ដើម្បីបញ្ចៀសភាពអវិជ្ជមាន។ ប្រសិនជា អាចក៏គួរធ្វើដំណើរពីថ្ងៃពីភ្លឺជាការប្រសើរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងរបររកស៊ីជួញដូរនឹងទទួលបានផលជាទីគាប់ចិត្ត ប៉ុន្តែកំហុសដោយអចេតនាក៏អាចនឹងកើតមានក្នុងពេលនេះផងដែរ។ ហេតុដូច្នេះអ្នកគួរប្រយ័ត្នក្នុងការជឿទុកចិត្តមនុស្សដោយងាយ ក្នុងនោះដែរ មិនត្រូវជឿទុកចិត្តមនុស្សដែលមកពីឆ្ងាយ ឬដែលគេណែនាំ។ លើសពីនេះ ប្រហែលជាអ្នកទទួលខុសត្រូវលើ កិច្ចការជាច្រើនជាងសព្វមួយដង ដូច្នេះសូមបែងចែកពេលវេលា និងប្រញាប់អនុវត្តការងារនោះ។ ក្នុងពេលទន្ទឹមគ្នានេះ ក៏គួរចំណាយពេលអោយមានត្រឹមត្រូវ ពីព្រោះទំហំការងារ ដែលស្ថិតនៅក្រោមបន្ទុកអាចនឹងធ្វើអោយអ្នកពិបាកបញ្ចប់ការងារនេះទាន់ពេល។
ចំណាំៈ
ឆ្នាំទាំង៣ ជូត មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃល្អសម្រាប់ការសាកល្បង ការបង្កើតថ្មី និងការសហការ។