សម្តេចប្រធានរដ្ឋសភា៖ គុណតម្លៃរបស់ស្រ្តីបានរួមចំណែកធំធេង ទាំងកម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ

ភ្នំពេញ៖ ក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣នេះ ក្រោមមូលបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រធានបទឆ្នាំនេះ គឺជាប្រធានបទមួយដ៏ មានសារៈសំខាន់ និងសមស្របបំផុតទៅនឹងបរិបទបច្ចុប្បន្ន ទាំងក្នុង ក្របខ័ណ្ឌ សកល តំបន់ និងប្រទេសនីមួយៗ។ ប្រធានបទនេះក៏បានបង្ហាញ ពីគុណតម្លៃរបស់ស្រ្តី ជាពិសេសស្រ្តីកម្ពុជា ដែលបានរួមចំណែកធំធេង ទាំងកម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

សម្តេចចក្រី ហេង សំរិន មានប្រសាសន៍បែបនេះ ក្នុងឱកាសទទួលជួប សំណេះសំណាលជាមួយ ប្រតិភូស្ត្រីមកពីគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រមាណជាង២០០នាក់ ដឹកនាំដោយ លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរ ខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា តែងតែទទួលជួបគណៈប្រតិភូស្រ្តីនៅរៀងរាល់ឆ្នាំ ប៉ុន្តែការជួបជុំបានអាក់ខានពីរឆ្នាំកន្លងមក ដោយសារការរាតត្បាតជំងឺ កូវីដ-១៩ ទើបតែនៅឆ្នាំនេះ ការជួបជុំបានរៀបចំធ្វើឡើងវិញ។

ក្នុងជំនួបនេះ សម្តេចចក្រីបានគូសបញ្ជាក់ថា ក្នុងបរិបទ នៃការរីករាលដាល នៃ ជំងឺកូវីដ-១៩ ដែលស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូល រួមទប់ ស្កាត់ដោយជោគជ័យនូវការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងជាដៃគូដ៏សំខាន់របស់ស្ថាប័ននីតិប្រតិបត្ដិ បានយកចិត្ដទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការពិនិត្យ តាមដាន និងអនុម័តច្បាប់ ផ្តល់សច្ចាប័នលើអនុសញ្ញា កតិ្តកាសញ្ញា និងពិធីសារអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាសង្គតភាពស្របទៅនឹង បរិការណ៍នៃ ប្រទេសកម្ពុជា។

សម្ដេចចក្រីបានរំលេចថា កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុង ការលើកកម្ពស់ស្រ្តីក៏ដោយ តែក៏នៅមានបញ្ហាប្រឈមជាច្រើន ដែលត្រូ វបន្តរួមគ្នាដោះស្រាយ ក្នុងនោះរួមមានគម្លាតយេនឌ័រ ផ្នត់គំនិតសង្គម ទៅ លើស្រ្តី បញ្ហាហិង្សាលើស្រ្តីនិងក្មេងស្រី ជាដើម ដែលបញ្ហាទាំងនេះនៅតែ ដាក់គំនាបទៅលើស្រ្តី ក្នុងការចូលរួមក្នុងវិស័យនយោបាយ ក៏ដូចជាវិស័យ សេដ្ឋកិច្ច និងសង្គមឌីជីថល។

សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្ត ឱ្យ បន្តយកចិត្តទុកដាក់លើកស្ទួយ តម្លៃស្រ្តីខ្មែរ ក្នុងសង្គម លើកកម្ពស់ស្ថានភាព តួនាទី និងសិទ្ធិស្ត្រីនៅក្នុង សង្គម និងលុបបំបាត់រាល់ទស្សនៈ ឬឥរិយាបថរើសអើងចំពោះស្រ្តី និងជន ងាយរងគ្រោះ ដើម្បីធានាសម្រេចបាននូវសមភាពយេនឌ័រ និងបរិយាបន្ន នៅក្នុងការអភិវឌ្ឍ។ បន្តយកចិត្តទុកដាក់បញ្រ្ជាប សមភាពយេនឌ័រ ទៅក្នុង ក្របខ័ណ្ឌគោលនយោបាយ និងកម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់ រដ្ឋបាល សាធារណៈ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម កម្មវិធី ប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ បៃតង ជាដើម៕ ដោយ៖ ថេត វិចិត្រ ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner