កម្មករ កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ សាន់ បេស ហ្គាមេន ខូអិលធីឌីជាង១.២០០នាក់ត្រូវបានដោះស្រាយប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ

កណ្តាល៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ សាន់ បេស ហ្គាមេន ខូអិលធីឌី ស្ថិតនៅក្នុងស្រុក អង្គស្នួល ខេត្តកណ្តាល ចំនួន ១.២៣៧ នាព្រឹកថ្ងៃទី៧ ខែ មីនា ឆ្នាំ២០២៣នេះ ត្រូវបានដោះស្រាយប្រាក់ ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូន បន្ទាប់ពីរោងចក្រកាត់ដេរសម្លៀក បំពាក់ មួយនេះសម្រេចបិទទ្វារ។

លោក ធុល នាង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត កណ្តាលបានឱ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ សាន់ បេស ហ្គាមេន ខូអិលធីឌី គឺមានកម្មករ កម្មការិនីបំពេញការងារចំនួន១.២៣៧នាក់។ ដោយរោងចក្រពុំមានលទ្ធភាពរកអ្នកបញ្ជាទិញផលិតផលខ្លួនបានក៏ព្យួរការងារកម្មករកម្មាការិនីចំនួនពីរខែ ហើយបានដោះស្រាយអំឡុងពេលព្យួរ ការងារ នោះជូនកម្មករកម្មាការិនីមួយខែចំនួន៧០ដុល្លារ។ សរុបពីរខែ ចំនួន១៤០ដុល្លារ។ បន្ទាប់មករោងចក្របានបិទទ្វារតែម្តង។

ក្រោយពេលបិទទ្វាហើយ តំណាងរោងចក្របានប្រជុំលក្ខណៈ ផ្ទៃក្នុង ជាមួយកម្មករកម្មការិនិ តែពុំមានការឯកភាពគ្នាដូច្នោះហើយ យោងតាម ប្រសាសន៍សម្តេចតេជោហ៊ុនសែនថា កូដកម្មដែលកើតនៅខេត្តណា ស្រុកណា ខេត្តនោះស្រុកនោះជាអ្នកទទួលខុសត្រូវដោយមិនទុក ពេលវេលាឱ្យយូរនោះទេ ។ដូចនេះក្រោយពីកើតកូដកម្មឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្ត កណ្តាល បានបញ្ជូនរូបលោក និងទីភ្នាក់ងារជាតិ មុខរបរនិងការងារនៃក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈមកដោះស្រាយបន្ទាន់ ហើយ បានឈានដល់ការឯកភាពគ្នា ទាំងបងប្អូនកម្មករ សហជីពមូលដ្ឋាន តំណាងរោងចក្រ ដោយឯកភាពដោះស្រាយទៅតាមការសំណូមពររបស់ កម្មករនិយោជិក ដោយយោងតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ។ លោក ប្រធានមន្ទីរ បានគូសបញ្ជាក់ ទៀតថា ចំពោះដំណោះស្រាយនេះ កម្មករនិយោជិកទាំងអស់សារទរព្រម ទទួលយក ដោយចិត្តសប្បាយរីករាយ ហើយពួកគាត់សន្យាថា មិនធ្វើអ្វីឱ្យ អាជ្ញារធរមូលដ្ឋានក៏ដូចជារដ្ឋាភិបាលនិងក្រសួងការងារមានការលំបាកនោះទេ។

ជាមួយគ្នានេះ លោក បានអំនាវដល់កម្មករ កម្មការិនីរោងចក្រប្រសិនបើមាន បញ្ហាអ្វីកើតឡើងដូចជាបញ្ហាខាងលើនេះសូមធ្វើការដោះស្រាយគ្នាដោយសន្តិវិធីចៀសវាងនាំគ្នាទៅបិទផ្លូវសាធារណៈនាំឱ្យស្ទះផ្លូវដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ព្រោះយន្តការដោះស្រាយកូដកម្មយើងមានចាប់ពីថ្នាក់ក្រុង ថ្នាក់ខេត្ត ស្រុក រហូតដល់ឃុំ គឺដោះស្រាយជូនគ្រប់ស្រទាប់វណ្ណៈ។

សូមបញ្ជាក់ថា កម្មករកម្មារិនីរោងចក្រកាត់ដេរសំលៀកបំពាក់ សាន់ បេស ហ្គាមេន ខូអិលធីឌីចំនួន១.២៣៧នាក់ត្រូវបានដោះស្រាយប្រាក់ឈ្នួលនិង ប្រាក់អត្ថប្រយោជន៍ជូនសរុបមួយលានដប់ម៉ឺនប្រាំបួនពាន់ប្រាំពីដុល្លារអាមេរិក ។ ចំពោះកម្មករ កម្មការិនីដែលមានបំណងស្វែងរកការងារថ្មីក្រសួង បានចាត់ឱ្យទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលការចុះឈ្មោះ និងបណ្តុះជំនាញជូនផងដែរ៕
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner