ជនសង្ស័យម្នាក់ជាឃាតករ ចាក់សម្លាប់សង្សាររបស់ខ្លួននៅខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហេីយ

ភ្នំពេញ៖ បុរសជនសង្ស័យជាឃាតករ ចាក់សម្លាប់សង្សាររបស់ខ្លួន នៅខេត្ត ព្រះសីហនុ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការ ជាមួយ នគរ បាលព្រហ្មទណ្ឌខេត្តព្រះសីហនុឃាត់ខ្លួន បាននៅវេលា ម៉ោង១២និង ៤៥នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខការដ្ឋានមួយកន្លែង ស្ថិត នៅតាមបណ្ដោយជាតិលេខ៣ មូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ បានដឹកនាំសហការជាមួយនគរបាលជំនាញ ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមូលដ្ឋាន ខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខ សញ្ញានិងឃាត់ខ្លួនជនសង្ស័យ។

មន្រ្តីជំនាញបានឱ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ ឈ្មោះ ឡូត ម៉ុក អាយុ៣១ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់សង្សាររបស់ ខ្លួន ពិតប្រាកដមែន ដោយសារតែការប្រចណ្ឌ ខឹងសង្សាររបស់ខ្លួនផឹកសុី និងដេកបែកបន្ទប់។

គួររំលឹកផងដែរ កាលពីវេលាម៉ោង៩និង៣០នាទីយប់ នាថ្ងៃទី១ ខែមីនា នារីជា កម្មការិនីរោងចក្រម្នាក់ ត្រូវបានឃាតករជាសង្សារ ចាក់សម្លាប់ ដោយ មាន ស្នាមកាំបិតចាក់ចំ ក្រោមក្លៀក ដែលបណ្តាលឱ្យ ស្លាប់ភ្លាមៗនៅ នឹង កន្លែងកើតហេតុ ក្នុងបរិវេណមុខរោងចក្រមួយកន្លែង
មាន ឈ្មោះ “បេវឈីវើ” ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង នៅភូមិត្រពាំងគា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ឡូត ម៉ុក មានមុខរបរ កម្មកររោងចក្រ មានស្រុកកំណើត នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ។ចំណែកនារីរងគ្រោះ ឈ្មោះ សៀក ស៊ាវឡី អាយុ២២ឆ្នាំ មុខ របរកម្មការិនីរោងចក្រស្រុកកំណើតឃុំគោករ មៀត ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នស្នាក់នៅ បន្ទប់ ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនគរបាលនៃស្នងការដ្ឋាននគ រ បាល ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner