អង្គការ សហប្រជាជាតិ ទាម ទារ ចំណាត់ការពីចិន ក្នុងករណីរំលោភសិទ្ធិ មនុស្ស នៅស៊ីជាំង

អ.ស.ប:​ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សលោកVolker Turk កាលពីថ្ងៃអង្គារ បានទាមទារសុំ ឱ្យ មានចំណាត់ការពី ប្រទេសចិនដើម្បី ដោះ ស្រាយអំពីស្ថានភាពសិទ្ធិ មនុស្សដ៏ធ្ងន់ធ្ងរនៅ ខេត្តស៊ីនជាំង ។ នេះបើតាមការរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន AFP ។
ការទាមទាររបស់លោក Volker Turk ធ្វើឡើងបន្ទាប់ពីលោកបានរងសម្ពាធពីបណ្តា ប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្សនានា ឱ្យប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់លើ បញ្ហារំលោភសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង ក្រោយមានរបាយការណ៍ពីអ្នកកាន់តំណែង មុនរបស់លោកថាចិនអាចប្រព្រឹត្ត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតំបន់ភាគខាង លិចមួយនេះ ។
លោក Volker Turk បានថ្លែងក្នុងសុន្ទរកថាដ៏សំខាន់ ទៅកាន់សម័យប្រជុំក្រុមប្រឹក្សា សិទ្ធិ មនុស្សអង្គការ សហប្រជាជាតិ បច្ចុប្បន្នថាអង្គការសហប្រជាជាតិមានការព្រួយបារម្ភ អំពី ការ ការពារ ជន ជាតិ ភាគ តិច ដូច ជា អ៊ុយហ្គួរ នៅ ស៊ីនជាំង និង ទីបេ ។ លោក បន្ត ថា ៖ « ទាក់ ទង នឹង ប្រទេស ចិន យើង បាន បើក បណ្តាញ ទំនាក់ ទំនង ជាមួយ ភាគី ជាច្រើន ដើម្បី តាម ដាន លើ បញ្ហា សិទ្ធិ មនុស្ស » ។
លោក ថ្លែង យ៉ាង ដូច្នេះ ថា ៖ «នៅ តំបន់ ស៊ីនជាំង ការិយាល័យ របស់ ខ្ញុំ បាន ចង ក្រង ឯកសារ អំពី កង្វល់ ដ៏ ធ្ងន់ធ្ងរ ជា ពិសេស ការ ឃុំ ខ្លួន តាម អំពើ ចិត្ត ទ្រង់ ទ្រាយ ធំ ក៏ ដូច ជា ការ បំបែក គ្រួសារ ដែល កំពុង បន្ត ហើយ( ការិយាល័យ) បាន ធ្វើ អនុសាសន៍ សំខាន់ ៗ ដែល ទាមទារ ឱ្យ មាន ការ តាម ដាន ជាក់ ស្តែង »។
បន្ថែម ពី លើ ផង ដែរ លោកVolker Turk ក៏ សម្តែង ពី ការ មិន សប្បាយ ចិត្ត ចំពោះ ច្បាប់ សន្តិសុខ ជាតិ គ្រប់ ជ្រុង ជ្រោយ នៅ ក្រុង ហុងកុង ដែល ដាក់ ចេញ នៅ ឆ្នាំ ២០២០ ដើម្បី បំបាត់ សម្លេង ប្រឆាំង ក្រោយ មាន បាតុកម្ម គាំទ្រ លទ្ធិប្រជាធិបតេយ្យ ដ៏ ធំ និង ជា ញឹក ញាប់ ។
គួរ រំឭក ថា មុន បញ្ជប់ អាណត្តិ របស់ ខ្លួន នៅ ចុង ខែ សីហា ឆ្នាំ មុន អតីត ឧត្តម ស្នងការ អង្គការ សហប្រជាជាតិ ទទួល បន្ទុក សិទ្ធិ មនុស្ស លោក ស្រី មីឆែល បាស្ហឺឡេ បាន ចេញ របាយការណ៍ មួយ ដែល អះ អាង ថា ចិន ទំនង ជា បាន ប្រព្រឹត្ត ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្ស ជាតិ នៅ ខេត្ត ស៊ីនជាំង។ បទឧក្រិដ្ឋ នោះ ស្ដែង ចេញ តាម រយៈ ការ ធ្វើ ទារុណកម្ម ការ ឃុំ ខ្លួន ដោយ បំពាន ការ រំលោភ សិទ្ធិ សាសនា របស់ ចិន លើ ជនជាតិ អ៊ុយហ្គួរ និង ក្រុម ជនជាតិ ភាគ តិច មូស្លីម ផ្សេង ទៀត ក្នុង តំបន់ ស៊ីនជាំង ។ ទោះ យ៉ាង ណា ក៏ ដោយ ចិន ច្រាន ចោល រាល់ ការ ចោទ ប្រកាន់ ទាំង នេះ ហើយ ទទូច ដដែល ៗ ថា វា គឺ ជា កិច្ច ការ ផ្ទៃ ក្នុង របស់ ប្រទេស ដែល បរទេស មិន គួរ លូក ដៃ ចូល ។
ឆ្លើយ តប នឹង សុន្ទរកថា របស់ លោក ធើក ឯក អគ្គ រដ្ឋ ទូត ចិន លោក Chen Xu បាន លើក ឡើង ថា ក្រោម កិច្ច ខិត ខំ ប្រឹង ប្រែង របស់ ទីក្រុង ប៉េកាំង ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង អំពើ ភេរវកម្ម និង អំពើ ជ្រុល និយម ចិន គោរព សិទ្ធិ មនុស្ស នៅ តំបន់ ស៊ីនជាំង បាន យ៉ាង ល្អ ។
លោក ថ្លែង យ៉ាង ដូច្នេះ ថា ៖ « ស៊ីនជាំង និង ទីបេ ទទួល បាន កំណើន សេដ្ឋកិច្ច ជា បន្ត បន្ទាប់ មាន ភាព សង្គម សុខ ដុមរមនា និង ស្ថិរភាព ជីវភាព រស់ នៅ ប្រសើរ ឡើង ឥត ឈប់ ឈរ វប្បធម៌ រីក ចម្រើន ការ រួម រស់ ដោយ សន្តិភាព នៃ សាសនា ទាំង អស់ និង សមិទ្ធិ ផល ដែល មិន ធ្លាប់ មាន ពី មុន មក ក្នុង ការ អភិវឌ្ឍន៍ សិទ្ធិ មនុស្ស » ។ ដូច គ្នា នេះ ដែរ លោក បន្ត ថា ចាប់ តាំង ពី ច្បាប់ សន្តិសុខ ជាតិ ដាក់ ចេញ មក « សិទ្ធិ និង សេរីភាព ស្រប ច្បាប់ ទាំង អស់ របស់ ប្រជាជន ហុងកុង ត្រូវ បាន ការពារ ប្រសើរ ជាង មុន » ៕
ដោយ:ហួន ឌីណា
ប្រភព៖ UN wants action from China on human rights concerns

ads banner