កូរ៉េខាងជើងព្រមានអាមេរិកពីការបាញ់ស្ទាក់មីស៊ីលរបស់ខ្លួន

ព្យុងយ៉ាង៖ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ភ្នាក់ងារសារព័ត៌មានរបស់ រដ្ឋកូរ៉េ ខាងជើងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបាន ព្រមានថា ប្រសិនបើមានការបាញ់ទម្លាក់មីស៊ីលសាកល្បងរបស់ខ្លួន នោះនឹងត្រូវបានចាត់ទុកថាជាការប្រកាសសង្គ្រាម។ មិនត្រឹមតែ ប៉ុណ្ណោះ កូរ៉េខាងជើងក៏បានស្តីបន្ទោសចំពោះការធ្វើ សមយុទ្ធយោធា រួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈភាពតានតឹង កំពុង កើនឡើងកាន់តែខ្លាំង។

លោកស្រី គីម យូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានថា ទីក្រុងព្យុងយ៉ាង នឹងចាត់ទុកថាជាការប្រកាសសង្គ្រាម ប្រសិនបើសហរដ្ឋអាមេរិក ធ្វើសកម្មភាពយោធាប្រឆាំងនឹងការធ្វើតេស្តអាវុធយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។

លោកស្រីក៏បានបញ្ជាក់ប្រាប់ផងដែរថា កូរ៉េខាងជើងអាចនឹង បាញ់ មីស៊ីលបន្ថែមទៀត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ កន្លងមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមិនធ្លាប់បានបាញ់ទម្លាក់ មីស៊ីល ផ្លោងរបស់កូរ៉េខាងជើងនោះទេ ក៏ព្រោះតែត្រូវបានហាម ឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែ ការហាមឃាត់នេះអាចនឹងត្រូវបានពិចារណាសារជាថ្មី ដោយសារ តែកូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងបាញ់មីស៊ីលហោះរំលង ប្រទេស ជប៉ុនបន្ថែមទៀត។

លោកស្រី គីម បានលើកឡើងថា «មហាសមុទ្រប៉ាស៊ីហ្វិក មិនមែន ជាកម្មសិទ្ធិរបស់អាមេរិក ឬជប៉ុននោះទេ»។ បន្ថែមលើនេះ ក្រុមអ្នក វិភាគ បានយល់ឃើញថា ប្រសិនបើកូរ៉េខាងជើងធ្វើដូចតាមអ្វីដែល ប្រទេសនេះបានគំរាមកំហែងកន្លង ដូចជាការប្រែក្លាយមហា សមុទ្រ ប៉ាស៊ីហ្វិកទៅជាតំបន់ប្រយុទ្ធ នោះវានឹងអនុញ្ញាតឱ្យរដ្ឋមួយនេះ កាន់ តែមានភាពជឿនលឿនផ្នែកបច្ចេកទេស បន្ថែមពីលើកម្លាំងយោធា របស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្រធានផ្នែកព័ត៌មាន បរទេសនៅក្រសួងការបរទេសកូរ៉េខាងជើង បានចោទប្រកាន់ សហរដ្ឋអាមេរិកថាបានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ដោយ ធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 កាលពីថ្ងៃចន្ទ និងបានរៀបចំផែនការធ្វើសមយុទ្ធយោធាជា មួយនឹងកូរ៉េខាងត្បូង។

ជាការឆ្លើយតប ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ដែលធ្វើការ ពាក់ ព័ន្ធនឹងការគ្រប់គ្រងទំនាក់ទំនងជាមួយកូរ៉េខាងជើង បានលើក ឡើងថា «ការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលតាមចិត្តចង់របស់ទីក្រុង ព្យុងយ៉ាងនេះហើយគឺជាការណ៍ដែលធ្វើឱ្យភាពតានតឹងកាន់តែយ៉ាប់យ៉ឺន»។

គួរដឹងដែរថា សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះទម្លាក់ គ្រាប់បែកប្រភេទ B-52 សម្រាប់ធ្វើសមយុទ្ធរួមគ្នាជាមួយយន្តហោះ ចម្បាំងកូរ៉េខាងត្បូង។ ក្រសួងការពារជាតិកូរ៉េខាងត្បូងក៏បានលើកឡើងផងដែរថា វាគឺជាការបង្ហាញពីកម្លាំងប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

នៅសប្តាហ៍ក្រោយនេះ ប្រទេសទាំងពីរនឹងចាប់ផ្ដើមធ្វើសមយុទ្ធ យោធា រួមគ្នាទ្រង់ទ្រាយធំមួយដែលត្រូវប្រើប្រាស់រយៈពេលជាង ១០ ថ្ងៃនិងដែលត្រូវបានគេស្គាល់ថាជា «សមយុទ្ធខែលការពារ សេរីភាព»។ កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មានយ៉ូនហាប់ (Yonhap News) បានរាយការណ៍ថា យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូងបានហោះយ៉ាងលឿននៅក្នុងសមយុទ្ធមួយដែលធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ដែលបាន ប្រកាសថានឹងបាញ់កម្ទេចអាកាសយានដ្ឋានមួយរបស់ពួកគេ។

កងទ័ពកូរ៉េខាងជើងបានលើកឡើងថា សត្រូវរបស់ខ្លួនបានបាញ់កាំ ភ្លើង ធំចំនួន ៣០ គ្រាប់នៅជិតព្រំដែនកាលពីថ្ងៃអង្គារ ហើយកូរ៉េខាង ជើងបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវអ្វីដែលប្រទេសនេះហៅថាជា «សកម្មភាពបង្កហេតុ»។ កូរ៉េខាងត្បូងបានបដិសេធទាំងស្រុង ហើយបានឆ្លើយតបថា ការ អះអាង នេះគឺគ្មានមូលដ្ឋានជាក់លាក់នោះទេ។

គួរកត់សម្គាល់ថា ទាហានអាមេរិកប្រមាណ ២៨.៥០០ នាក់ កំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាទឹកដីនៃកេរ ដំណែល ពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដែលកាលនោះ សង្គ្រាមត្រូវបានបញ្ចប់ដោយបទឈប់បាញ់ ជាជាងបញ្ចប់ដោយ សន្ធិសញ្ញាសន្តិភាពមួយ។ ព្រឹត្តិការណ៍នោះបានធ្វើឱ្យប្រទេសកូរ៉េទាំងពីរមិនអាចជាសះស្បើយពីភ្លើងសង្រ្គាមពេញលេញនោះទេ៕
ដោយ៖ធា សុខណា

ប្រែសម្រួលដោយ៖ ធា សុណា (Thea Sokna)
ប្រភព៖ https://www.reuters.com/world/asia-pacific/north-korea-warns-us-against-shooting-down-missile-tests-2023-03-07/

ads banner