ស្ត្រីនៅប្រទេសប៉េរូ ទាមទារឲ្យប្រធានាធិបតីជាស្ត្រី ចុះចេញ ក្នុងថ្ងៃនារីអន្តរជាតិ

នៅប្រទេសប៉េរូ ក្រុមស្ត្រីរាប់សិបនាក់បានគូសសញ្ញា 8M សុំឱ្យលោកស្រី ប្រធានាធិបតី បូលូអាតតេ (Boluarte) ចាកចេញពីតំណែង។ ស្ត្រីប៉េរូរាប់សិបនាក់បានដើរដង្ហែក្នុងរដ្ឋធានីលីម៉ា (Lima) ដោយប្រឆាំងនឹងការហាមឃាត់ នៅក្នុងសង្កាត់ មីរ៉ាហ្វ្ល័រស៍ (Miraflores) ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ទាមទារឱ្យប្រធានាធិបតី លោកស្រី ឌីណា បូលូអាតតេ (Dina Boluarte) ចុះចេញពីតំណែង។

អ្នកតវ៉ាម្នាក់ដែលមកពីតំបន់ភាគខាងត្បូងនៃទីក្រុង ពូណូ (Puno) បាននិយាយថា៖ «លោកស្រីមិនតំណាងឲ្យយើងជាស្ត្រី ជាអ្នកគ្រប់គ្រង ឬជាជនជាតិប៉េរូទេ»។

នៅថ្ងៃពុធសប្តាហ៍នេះ ចាប់ពីម៉ោង ១ រសៀល តំណាងអង្គការ ចលនា និងសមូហភាពរបស់ស្ត្រីក៏ជួបប្រជុំគ្នា នៅ តំបន់ ឡាហ្គោ ដា ឡាភីនហា (Largo da Lapinha) ជាកន្លែងដែលពួកគេដើរទៅកាន់មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ក្នុងទីក្រុង សាល់វ៉ាឌ័រ (Salvador) ។ ផ្លូវនេះតំណាងឱ្យគន្លងរបស់វីរនារីក្នុងការប្រយុទ្ធ ដើម្បីឯករាជ្យក្នុងរដ្ឋ ដូចជា លោកស្រី ម៉ារៀល ក្វីតឺរៀ (Maria Quiteria), ម៉ារៀ ហ្វីលីប៉ា (Maria Felipa), ចនណា អេនជេលីកា (Joana Angélica) និង ខាបូក្លា ( Cabocla) ដែលសុទ្ធសឹងតែជាអ្នកផ្តល់កិត្តិយស នៅឆ្នាំនេះ។

ទង្វើសាធារណៈនេះបានបរិហារ អំពីអំពើហិង្សានៃការរើសអើងជាតិសាសន៍តាមរចនាសម្ព័ន ផ្លូវភេទ ការសម្លាប់ស្ត្រី ភាពខុសឆ្គង ការស្រឡាញ់ភេទដូចគ្នា និងការគៀបសង្កត់លើស្ត្រីគ្រប់ទម្រង់ ខណៈពេលដែលលើកតម្កើងការរួមចំណែករបស់ស្ត្រីប្រកបដោយប្រសិទ្ធភាពក្នុងការតស៊ូលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងហ្វាស៊ីសនិយម៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner