មូលនិធិព្រីនស៍ឧបត្ថម្ភកម្មវិធីសប្បុរសធម៌របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដើម្បីនាំមកវិញនូវវត្ថុបុរាណជាតិមកកម្ពុជា

ភ្នំពេញ ៖ មូលនិធិព្រីនស៍ ដែលជាដៃមនុស្សធម៌នៃសម្ព័ន្ធ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានមោទកភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភ (Diamond Sponsor) ក្នុងកម្មវិធី «Charity Gala Dinner» រៀបចំដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាដើម្បីប្រមូលថវិកាសម្រាប់ Cambodian Treasures Foundation។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ហើយបាននាំមកក្រុមហ៊ុនសហការឧបត្ថម្ភចំនួន ២២ និងអ្នកចូលរួមចំនួន ៤៨០ នាក់ ។

គោលបំណងនៃកម្មវិធីនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណរបស់កម្ពុជា និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការដឹកជញ្ជូនមកវិញនូវសម្បត្តិជាតិរបស់ប្រទេសជាតិនាពេលខាងមុខ។

លោក Anthony Galliano ប្រធាន សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានលើកឡើងថា « ការប្រគល់មកវិញនូវសម្បត្តិជាតិរបស់កម្ពុជា គឺជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស។ យើង សូមថ្លែង អំណរគុណ ចំពោះ ការ គាំទ្រ ពី មូលនិធិព្រីនស៍និង ការ ប្តេជ្ញា ចិត្ត របស់ ពួកគេ ក្នុងការជួយ សហគមន៍។»

លោក Gabriel Tan ប្រធាន មូលនិធិព្រីនស៍ មានប្រសាសន៍ថា «មូលនិធិព្រីនស៍ មានកិត្តិយសក្នុងការឧបត្ថម្ភព្រឹត្តិការណ៍នេះ និងរួមចំណែកដល់ការការពារអត្តសញ្ញាណជាតិកម្ពុជា។ យើងជឿជាក់ថា ការអភិរក្សវប្បធម៌នឹងលើកតម្កើងអត្តសញ្ញាណជាតិ និងមោទនភាពជាតិកម្ពុជា។ ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកសម្បត្តិជាតិមកកម្ពុជាវិញ។»

មូលនិធិព្រីនស៍ ដែលត្រូវបង្កើតឡើងដោយស្ថាបនិក និង លោកប្រធាន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្តេជ្ញាស្វែងរកភាពជាដៃគូរួមគ្នាសម្រាប់ការអភិវឌ្ឍ ភាពធន់នៅក្នុងប្រទេសកម្ពុជា។ មូលនិធិព្រីនស៍ កំពុងគាំទ្រយ៉ាងសកម្មដល់កិច្ចសកម្មភាពខិតខំប្រឹងប្រែងដោះមីន តាមរយៈការរៃអង្គាសថវិកា និងបង្កើនការយល់ដឹងសម្រាប់បុព្វហេតុនេះ។ លើសពីនេះ មូលនិធិបាននឹងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍកីឡា និងផ្តល់សិទ្ធិអំណាចដល់អត្តពលិកមានពិការភាព ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner