សម្ដេចតេជោ ហ៊ុន សែន សារភាពថា ក្ដីស្រឡាញ់ ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺគ្មានថ្ងៃប្រែ

ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធការចាក់ផ្សាយភាពយន្តប្រវត្តិសាស្រ្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសារភាពថា សម្ដេចបានស្រឡាញ់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាំងពីដំបូង ត្បិតតែពេលនោះសម្ដេចហាក់បីដូចជាមានអារម្មណ៍ខឹងទៅលើសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏ដោយ។

សម្ដេច បានលើកឡើងថា៖ ខ្ញុំធ្លាប់បានសារភាពហើយថាពេលដែលខ្ញុំបានជួបរ៉ានីគឺខ្ញុំស្រឡាញ់គេពិត។ ហើយអ្នកទាំងអស់គ្នាអាចសួរគាត់ថាពេលដែលគាត់ជួបខ្ញុំគាត់ស្រឡាញ់ខ្ញុំឬអត់?

សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៥ មករា ឆ្នាំ១៩៧៦ ក្នុងជំនាន់អតីតរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម រហូតមកដល់ពេលនេះគឺមានរយៈពេល ៤៥ឆ្នាំហើយ។ បើទោះបីចំណងស្នេហ៍រវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានអាយុកាលជិតកន្លះសត្សវត្សហើយក្ដីតែការស្រលាញ់ ការយកចិត្តទុកការ ការលេងសើច ថែរក្សាគ្នារវាងសម្ដេចទាំងពីរគឺមានជានិច្ច។

សម្ដេចតេជោ ហ៊ុន សែន តែងបង្ហាញនូវក្ដីគោរពស្រលាញ់ដល់ភរិយាជានិច្ចដោយសម្ដេចតែងប្រើពាក្យបែបលេងសើចថា «ខ្លាចប្រពន្ធ»។ សម្ដេចថាមានតែប្រពន្ធទេដែលដឹងនិងយល់ពីប្ដី យកចិត្តទុកដាក់ដល់ប្ដី ថែទាំគ្រួសារ ដែលប្ដីទាំងអស់គួរគោរពស្រលាញ់ប្រពន្ធរបស់ខ្លួន។

ក្ដីស្នេហារវាងសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាគំរូមួយដល់ពលរដ្ឋ ពីការស្រលាញ់ ការថែរក្សាគ្នា យកចិត្តទុកដាក់ឲ្យគ្នា និងការពារគ្នា។ ជារឿយៗសម្ដេចតេជោ តែងតែបង្ហាញក្ដីស្រលាញ់របស់សម្ដេចចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅលើហ្វេសបុករបស់សម្ដេចផ្ទាល់ និងបានសរសេរសៀវភៅពីជីវិតស្នេហារបស់សម្ដេចដែលមានចំណងជើងថា «គូរព្រេងមិនព្រាត់» ដើម្បីជាការចងចាំនូវការតស៊ូនិងលះបង់ចំពោះស្នេហាមួយនេះផងដែរ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner