សម្ដេចតេជោ ហ៊ុន សែន៖ មុននឹងនិយាយពីសិទ្ធិអ្វីៗ ត្រូវគិតដល់សិទ្ធិរស់រានមានជីវិតជាមុនសិន
ពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មុននឹងនិយាយពីសិទ្ធិអ្វីៗ ត្រូវគិតដល់សិទ្ធិរស់រានមានជីវិតជាមុនសិន ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។
សម្ដេចតេជោ បានលើកឡើងថា អ្នកខ្លះចូលចិត្តណាស់និយាយពីសិទ្ធិមនុស្ស ប៉ុន្ដែមិនបានគិតទេពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ ដូច្នេះរាជរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវិតគង់វង្ស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុននឹងនិយាយពីសិទ្ធិអ្វីៗ យើងត្រូវគិតដល់សិទ្ធិ នៃរស់រានមានជីវិតជាមុនសិន ព្រោះបើសិនជាខ្លួនស្លាប់ហើយ សិទ្ធិអ្វីៗក៏នឹងត្រូវចប់ដូចគ្នាដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ