លោក ប្រាយុទ្ធ៖ ក្រឹត្យរំលាយសភា រៀបចំរួចហើយ

បាងកក៖ នាយករដ្ឋមន្ត្រីនៃប្រទេសថៃ លោក ប្រាយុទ្ធ បានអះអាងថា លោកបានរៀបចំក្រឹត្យរំលាយសភាថៃហើយ មុនពេលមានការបោះឆ្នោត។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយ កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា លោកបានរៀបចំក្រឹត្យមួយ ដើម្បីស្វែងរកការរំលាយសភា មុនពេលការបោះឆ្នោត។

ក្រឹត្យនេះនឹងតម្រូវឱ្យមានការយល់ព្រម ពីព្រះមហាក្សត្រ ហើយនឹងចូលជាធរមាននៅពេលដែលបានចុះផ្សាយ ក្នុងព្រះរាជក្រឹត្យ ហើយ ការបោះឆ្នោតត្រូវធ្វើឡើង នៅរយៈពេលចន្លោះពី ៤៥ ទៅ ៦០ ថ្ងៃ បន្ទាប់ពីការរំលាយ។

របាយការណ៍តាមអ៊ីនធឺណិតជាច្រើនបានសន្និដ្ឋានយ៉ាងឆាប់រហ័សថា ការរំលាយសភានឹងធ្វើឡើងនៅថ្ងៃចន្ទ ប៉ុន្តែលោកឧត្តមសេនីយ៍ ប្រាយុទ្ធ មិនទាន់ទេ។

«ខ្ញុំបានរៀបចំ (ក្រឹត្យ) យើងត្រូវរង់ចាំ។ យើងត្រូវរង់ចាំការប្រកាស នៅក្នុងនៅក្នុងសៀវភៅព្រះរាជកិច្ច រ៉ូយាល់ ហ្គាសិត (Royal Gazette)» នេះជាអ្វីដែលលោក ប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មានពេលកំពុងធ្វើទស្សនកិច្ចបែបយុទ្ធនាការ នៅឈៀងម៉ៃ។

នៅពេលសួរថា តើវានឹងទៅដល់ពេលណា លោកបាននិយាយថា៖ «យើងត្រូវរង់ចាំ រង់ចាំការប្រកាស»។

គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលទើបតែបានបោះពុម្ពផែនទីថ្មីនៃមណ្ឌលបោះឆ្នោតចំនួន ៤០០ របស់ប្រទេសនេះ បានគូសវាសមុនការបោះឆ្នោតនៅថ្ងៃទី ៧ ឧសភា ប៉ុន្តែកាលបរិច្ឆេទចុងក្រោយមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕ ប្រភពពី Bangkok post ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner