ឯកឧត្តម ព្រុំ សុខា ជំរុញដល់ក្រុមការងារកម្មករពលករចំណាកស្រុកខេត្តព្រៃវែង ចុះជួបសំណេះសំណាលបងប្អូនកម្មករ និងពលករនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា បានជំរុញដល់ក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង ម្ចាស់ការរៀបចំកម្មវិធីជួបសំណេះសំណាលនេះ នៅតាមភូមិ ឃុំ និងស្រុក នៅពេលដែលកម្មករ និងពលករ
ចំណាកស្រុក វិលត្រឡប់ទៅលេងស្រុកកំណើតវិញ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខ ។ ពិសេសដល់ក្រុមការងារត្រូវចុះជួបសួរ
សុខទុក្ខកម្មករ ពលករចំណាកស្រុកដោយផ្ទាល់នៅតាមខ្នងផ្ទះតែម្តង ។

ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុកនៃខេត្តព្រៃវែង បានថ្លែងរំលឹកពីការចូលរួមចំណែកផ្នែកសេដ្ឋកិច្ច នយោបាយ របស់កម្មករចំណាកស្រុករយៈពេលកន្លងមក ពិសេស ការលើកស្ទួយជីវភាពរបស់ក្រុមញាតិគ្រួសារ ការចូលរួមប្រយុទ្ធគ្រប់គ្រងកូវីដ១៩ ។

ការលើកឡើងបែបនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារកម្មករ ពលករ ចំណាកស្រុកខេត្តព្រៃវែង ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ការជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខ។

សូមជម្រាបជូនថា ក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧។ ខេត្តព្រៃវែង មានកម្មករ ពលករចំណាកស្រុកសរុបចំនួន ១៨៩.២៧៦នាក់ ស្រី១០១.១៤៧នាក់ ក្នុងនោះមានកម្មករ ពលករចំណាកស្រុកក្នុងប្រទេសចំនួន១៦៨.១០០នាក់ ស្រី៩២.៥០៣នាក់ និងកម្មករ ពលករចំណាកស្រុកក្រៅប្រទេសចំនួន ២១.១៧៦នាក់ ស្រី ៨.៦៤៤នាក់ ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner