នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ កម្ពុជា នាចុងខែមីនា ខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ ប៊ីន ម៉ីបហ៊ឹម (Dato Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញដឹនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅ កម្ពុជា នាចុងខែមីនា ឆ្នាំ២០២៣ ឆាប់ៗនេះ។ បើយោងតាមស្មារតីនៃកិច្ចប្រជុំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តមឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាពីភារកិច្ចត្រូវត្រៀម លក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសម៉ាឡេស៊ី។

ក្រោយកិច្ចពិភាក្សារួមគ្នា អង្គប្រជុំក៏បានឯកភាព សម្រេចកំណត់រូបភាពចាត់តាំង ព្រមទាំងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវក្តាប់ឱ្យបាននុវតួនាទីភារកិច្ចរបស់សាមីអង្គភាពខ្លួន រាយការណ៍ទៅថ្នាក់ដឹកនាំ ចាត់តាំងការងារប្រកបដោយការទទួលខុសត្រូវរៀងៗខ្លួន ។

ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់គណៈបតិភូ ជាន់ខ្ពស់ ម៉ាឡេស៊ី និងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ១ថ្ងៃពេញ គឺនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ។ ពិធីបដិសណ្ឋារកិច្ចផ្លូវការ ធ្វើនៅវិមានសន្តិភាព និងមានប្រជុំទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា។

ជំនួបសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា។ ជំនួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា។ ជំនួបជាមួយ Diaspora ជនជាតិម៉ាឡេស៊ី។ គណៈប្រតិភូ ក៏គ្រោងនិងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងគណៈប្រតិភូជាន់ខ្ពស់ ក៏គ្រោងចូលថ្វាយបង្គំព្រះជាមួយនិស្សិតអាហារូបករណ៍ និងសមាគមន៍អ៊ីស្លាមកម្ពុជាផងដែរ ៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner