នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ កម្ពុជា នាចុងខែមីនា

ភ្នំពេញ៖ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ ប៊ីន ម៉ីបហ៊ឹម (Dato Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នឹងអញ្ជើញដឹក នាំគណៈ ប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាចុងខែមីនាខាងមុខ។ នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំ នៅថ្ងៃទី២២ ខែមីនា ។កិច្ចប្រជុំដឹកនាំដោយឯកឧត្តមឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធាន អចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ។

ប្រភពព័ត៌មានបានឱ្យដឹងថា កិច្ចប្រជុំមានការពិភាក្សាគ្នាអស់ មួយ រយៈនិង បានឯកភាពសម្រេចកំណត់រូបភាពចាត់តាំង ព្រមទាំងបែង ចែក តួនាទី ភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ភ្នំពេញ ។

យោងតាមស្មារតីនៃកិច្ចប្រជុំបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម ដាតុស៊េរី អាន់វ៉ ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា មួយថ្ងៃនៅថ្ងៃទី២៧ ខែមីនាខាងមុខ។ ក្នុងឱកាសនេះ គណៈប្រតិភូ និង ពិធីបដិសណ្ឋារកិច្ចផ្លូវការ នៅវិមានសន្តិភាព និងមានប្រជុំទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា។

គណៈប្រតិភូនឹងអញ្ជើញជួបសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា។គណៈប្រតិភូ ក៏គ្រោងនឹងចូល ក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងគណៈប្រតិភូជាន់ ខ្ពស់ ក៏គ្រោងនឹងចូលថ្វាយបង្គំព្រះជាមួយនិស្សិតអាហារូបករណ៍ និង សមាគម អ៊ិស្លាមកម្ពុជាផងដែរ៕


អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner